CamNews

ព័ត៌មានជាតិ 

ជម្លោះរឿង​ ស្នេហាត្រីកោណ ប្រពន្ធដើម ចូលពេទ្យ ប្រពន្ធចុង ចូលគុក ប្ដីយករួចខ្លួន

ភ្នំពេញ ៖ ជម្លោះស្នេហា ត្រីកោណ បាន បណ្ដាលឱ្យស្ដ្រី ជាប្រពន្ធចូលពេទ្យ រីឯស្ដ្រីជា ប្រពន្ធ
ចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូន សំណុំរឿងទៅកាន់តុលាការ រីឯលោកប្ដី មិនចេញមុខមក
ដោះស្រាយ ដើម្បីបញ្ចប់ ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែល បានឃើញហេតុការណ៍ឈ្លោះប្រកែកគ្នាតឹងសសៃករវាង
ស្ដ្រីពីរនាក់ រហូតដល់ប្រើប្រាស់ អំពើហិង្សាបានឱ្យដឹងថា កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី០៤
ខែកុម្ភៈ ឆ្នាំ២០១៣ស្ថិត នៅក្រុមទី៥ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ គេបានឃើញស្ដ្រី
ពីរនាក់ ឈ្លោះប្រកែកជេរបញ្ចោរគ្នា ដោយសារតែ ស្នេហាត្រីកោណ ។

សាក្សីបានបន្ដថា មុនពេលកើតហេតុ ស្ដ្រីជាប្រពន្ធដើមឈ្មោះឯម ស្រីមុំ អាយុ ២៥ឆ្នាំ រស់នៅផ្ទះ
ជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានធ្វើទៅដំណើរទៅលេង ផ្ទះម្ដាយក្មេកនៅកន្លែងកើត
ហេតុខាងលើ។ ពេលធ្វើដំណើរទៅដល់នោះ ស្រាប់តែឃើញ ប្ដីរបស់ខ្លួនឈ្មោះប៉េង រ៉ូហ្សា អាយុ
២៦ឆ្នាំ កំពុងអង្គុយសារសងជាមួយស្ដ្រីជាប្រពន្ធ ចុង ដោយមានកូននៅក្នុងផ្ទៃផងនោះ មាន ឈ្មោះ
វង្ស ស្រីរស់ អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៣៨៦ផ្លូវលេខ៨៧បេតេ ក្រុមទី៥ ភូមិត្នោតជ្រុំ សង្កាត់
បឹងទំពុន ខណ្ឌមានជ័យ ពោលស្ថិតនៅទល់មុខផ្ទះកើតហេតុតែម្ដង។

បើតាមសាក្សីពេលស្ដ្រីជាប្រពន្ធដើម ឃើញបែបនេះ និងបានដឹងរឿងរ៉ាវផងនោះ បានចាប់ផ្ដើមជេរ
បញ្ចោរស្ដ្រីប្រពន្ធចុងយ៉ាង ចាស់ដៃ ។

ដោយមិនចង់តបតនិងនាំឱ្យមាន ការភ្ញាក់ផ្អើល ហើយខ្មាសគេផងនោះ ស្ដ្រីជាប្រពន្ធចុងក៏បានដើរ
ទៅផ្ទះរបស់ខ្លួន ក្នុង គោលបំណងបញ្ចប់រឿង ។

ប៉ុន្ដែដោយកំហឹងខឹងខ្លាំងពេក ដោយសារតែ ដណ្ដើមប្ដីនោះស្ដ្រីជាប្រពន្ធដើមក៏ដើរទៅតាមដល់ផ្ទះ
ថែមទាំងជេរបញ្ចោរ ថែមទៀត ។
ប្រភពព័ត៌មានពីសាក្សីបានបន្ដថា ដោយ សារតែខ្មាសគេផង និងអត់ទ្រាំចំពោះពាក្យ ជេរប្រមាថ
របស់ស្ដ្រីជាប្រពន្ធដើមនោះ ស្ដ្រី ជាប្រពន្ធចុងបានចូលទៅក្នុងផ្ទះទាញកាំបិត ប៉័ងតោ កាប់ប្រហារ
ទៅលើស្ដ្រីប្រពន្ធដើម បណ្ដាលឱ្យត្រូវកដៃខាងឆ្វេងរករបួសធ្ងន់។ ក្រោយកើតហេតុស្ដ្រីប្រពន្ធដើម
ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯប្រពន្ធចុង ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនចាត់ការ
ទៅតាមផ្លូវច្បាប់។

ស្ដ្រីវង្ស ស្រីរស់ បន្ទាប់ពីសមត្ថកិច្ចឃាត់ ខ្លួនបាននិយាយថា រូបគេមកផ្ទះម្ដាយក្មេក ក្នុងគោលបំណង
ចង់ឱ្យលោកប្ដីផ្ដល់ប្រាក់ខ្លះ ផង សម្រាប់ចិញ្ចឹមកូនពេលកើតចេញមក។ ចំពោះករណីខាងលើនេះ
លោកប្ដីមិនទទួល ខុសត្រូវនិងចេញមុខដោះស្រាយ ដើម្បីបញ្ចប់រឿងឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ