CamNews

ព័ត៌មានជាតិ 

ទុស្សេចរន្តអគ្គិសនី ឆេះបន្ទប់ដាក់ស្រា បារបារាំង «ភូសស៊ីខេត»

ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះនៅក្នុងបារាំង «ភូសស៊ីខេត» ក្នុងសង្កាត់ផ្សារកណ្តាលទី១ តែមិន
បណ្តាលឲ្យរងការ ខូចខាតធ្ងន់ធ្ងរ ឬរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃនោះទេ ព្រោះបានកម្លាំង
ពន្លត់អគ្គិភ័យ និងអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានចេញជួយអន្តរាគមន៍ទាន់ពេលវេលា។

ការឆាប់ឆេះនេះ បានកើតឡើងនាវេលាម៉ោងជាង ៨ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅ
ផ្ទះលេខ២១៧ E0 តាមបណ្តោយផ្លូវ១៣៦ កែងវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌ
ដូនពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការឆាបឆេះនេះ ផ្តើមចេញពីបន្ទប់ដាក់ស្រា ដោយទុស្សេចរន្តអគ្គិ-
សនី។ រហូតដល់ វេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃដដែល ការឆាបឆេះបានរលត់ទៅវិញហើយ
បន្ទាប់ពីការបាញ់ទឹកពន្លត់អស់ ៤ រថយន្តមកនោះ។

ទំហំ នៃការខូចខាត ដែលបណ្តាលមកពីអគ្គិភ័យនេះ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ច ឬម្ចាស់
ទីតាំងនៅឡើយទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ