ព័ត៌មានជាតិ & អន្តរជាតិ ៖ ថ្ងៃនេះ ក្រុមហ៊ុន GSK និង អង្គការសង្គ្រោះកុមារ បានប្រកាសអំពីការចាប់ផ្ដើមរបស់ខ្លួននូវ រង្វាន់សម្រាប់នវានុវត្តន៍ក្នុងការគាំពារសុខភាពចំនួន ១ លានដុល្លារប្រចាំឆ្នាំទីពីរ នៅក្នុងកិច្ចប្រជុំស្ដីពីភាពជាដៃគូដើម្បីសុខភាពមាតា ទារក និងកុមារ នៅអាហ្វ្រិកខាងត្បូង។ រង្វាន់នេះ ត្រូវបានបង្កើតឡើងដើម្បីកំណត់អត្តសញ្ញាណ និងផ្ដល់រង្វាន់ដល់នវានុវត្តន៍នៅក្នុងការគាំពារសុខភាព ដែលបានបង្ហាញឲ្យឃើញថាទទួល បានជ័យជំនះ នៅក្នុងការកាត់បន្ថយអត្រាមរណភាពកុមារនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ចាប់ពីថ្ងៃទី ២៧ ខែ មិថុនា ដល់ ថ្ងៃទី ២៥ ខែសីហា អង្គការនានាមកពីបណ្ដាប្រទេសកំពុងអភិ វឌ្ឍន៍ អាចជ្រើសរើសគំរូគោលវិធីគាំពារសុខភាព ដែលមាននវានុវត្តន៍ ដែលអង្គការបានរកឃើញ ឬបានអនុវត្ត។ គោលវិធីទាំងនេះ ត្រូវតែមានលទ្ធផលជាការកែលម្អដែលមានលក្ខណៈរូបីទៅលើអត្រារស់រានមានជីវិតរបស់កុមារដែលមានអាយុក្រោម ៥ ឆ្នាំ ត្រូវមានចីរភាព ហើយត្រូវមានសក្ដា នុពលក្នុងការបង្កើន និង ចម្លងថ្មីតាមលំនាំដូចគ្នាបាន ។ នៅឆ្នាំនេះ នឹងមានការផ្ដល់ចំណាប់អា រម្មណ៍ និងការយកចិត្តទុកដាក់ជាពិសេសទៅលើការងារ ដែលមានវត្ថុបំណងបង្កើនគុណភាព ឬលទ្ធភាពនៃការគាំពារសុខភាពសម្រាប់ទារក។
កាលពីឆ្នាំមុន រង្វាន់ធំបំផុតត្រូវបានផ្ដល់ជូនដល់អង្គការ មិត្តភក្ដិរបស់កុមារឈឺ ( FOSC ) នៅប្រ ទេសម៉ាឡាវី សម្រាប់ឧបករណ៍សម្ពាធផ្លូវដង្ហើមវិជ្ជមានជាបន្តបន្ទាប់ (CPAP) “ពពុះខ្យល់” ដែលបង្ហាញឲ្យឃើញនូវឥទ្ធិពលនៃនវានុវត្តន៍ដែលមានលក្ខណៈសាមញ្ញ និង ចំណាយទាប ។ “ពពុះខ្យល់” ជួយដល់ទារកដែលមានការពិបាកក្នុងការដកដង្ហើម ដែលជារឿយៗបង្កឡើងដោយការឆ្លងជំងឺស្រួចស្រាវដូចជា ជំងឺទឹកចូលក្នុងសួត តាមរយៈការរក្សាឲ្យសួតពួកគេប៉ោង ដើម្បីឲ្យពួកគេដកដង្ហើមបានកាន់តែងាយស្រួល។ កំណែស្រដៀងគ្នានេះ ត្រូវបានប្រើប្រាស់ ជាទូទៅនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ដែលវាមានតម្លៃយ៉ាងហោចណាស់ ៦,០០០ ដុល្លារ ក្នុងមួយគ្រឿង។ ការយក តាមលំនាំ CPAP “ពពុះខ្យល់” មានចំណាយទាប មាននវានុវត្តន៍នេះ អាចផលិតបានក្នុងតម្លៃប្រមាណជា ៤០០ ដុល្លារ។
FOSC ត្រូវបានផ្ដល់នូវរង្វាន់ដែលមានតម្លៃ ៤០០,០០០ ដុល្លារ ដែលជាមួយគ្នានឹងការជួយជ្រោម ជ្រែងពីក្រសួង សុខាភិបាលនៅប្រទេសម៉ាឡាវី នឹងធ្វើឲ្យពួកគេ និងដៃគូរបស់ពួកគេអាចចែក រំ លែក បច្ចេកវិទ្យាសង្គ្រោះជីវិតនេះជាមួយបណ្ដាមន្ទីរពេទ្យបង្រៀនទាំងឡាយនៅប្រទេស តង់ហ្សា នី ប្រទេសហ្សាំបៀ និងអាហ្រិកខាងត្បូង។
ធ្វើជាសហប្រធានដោយលោក អ៊ែនឌ្រូវ វីតធី (Andrew Witty) ជានាយកប្រតិបត្តិនៃក្រុមហ៊ុន GSK និងលោក ចាស់ស្ទីន ហ្វរស៊ីត (Justin Forsyth) ជានាយកប្រតិបត្តិនៃអង្គការសង្គ្រោះកុមារ គណៈ វិនិច្ឆ័យមួយដែលមានសមាសភាពមកពីវិស័យសុខភាពសាធារណៈ វិទ្យាសាស្ត្រ និងបណ្ឌិតសភា នឹងផ្ដល់មួយផ្នែកនៃកញ្ចប់មូលនិធិរួមទៅឲ្យនវានុវត្តន៍ក្នុងការគាំពារសុខភាពល្អបំផុត ដែលទ្រ ទ្រង់ដល់វឌ្ឍនភាពបន្ថែមទៀត។ មូលនិធិដែលនៅសេសសល់ នឹងធ្វើឲ្យមានសម្រាប់រង្វាន់អ្នកជាប់ លេខពីរ ទៅតាមការណែនាំដោយគណៈវិនិច្ឆ័យ។
រង្វាន់នេះ ក៏មានវត្ថុបំណងផ្ដល់នូវវេទិកាមួយសម្រាប់ឲ្យបណ្ដាអង្គការដែលទទួលបានជ័យលាភី ធ្វើការបង្ហាញករណីនៃនវានុវត្តន៍របស់ខ្លួន និងចែករំលែកព័ត៌មានជាមួយអង្គការដទៃទៀត ដែលមានចំណាប់អារម្មណ៍នៅក្នុងការកែលម្អការគាំពារសុខភាពសម្រាប់កុមារនៅតាមបណ្ដាប្រទេសមួយចំនួនដែលក្រីក្របំផុតនៅក្នុងពិភពលោក។
លោក អ៊ែនឌ្រូវ វីតធី នាយកប្រតិបត្តិនៃក្រុមហ៊ុន GSK បានមានប្រសាសន៍ថា៖ “យើងមានការប្ដេជ្ញាចិត្ត ក្នុងការធ្វើការក្នុងភាពជាដៃគូជាមួយអង្គការដទៃទៀត ហើយការងាររបស់យើងជា មួយអង្គការសង្គ្រោះកុមារ គឺជាគំរូដ៏អស្ចារ្យមួយអំពីវិធីដែលយើងអាចប្រើជំនាញវិទ្យាសាស្ត្ររបស់យើង និងឈានទៅដល់ការជួយកែលម្អលទ្ធផលសុខភាពសម្រាប់ប្រជាជននៅទូទាំងពិភព លោក ជាលទ្ធផល នៃការផ្ដល់រង្វាន់នេះ អ្នកទទួលជ័យលាភីកាលពីឆ្នាំមុន មានឥទ្ធិពលយ៉ាងខ្លាំងរួចទៅ ហើយ ហើយយើងចង់បន្តគាំទ្រពួកគេ ខណៈដែលពួកគេអភិវឌ្ឍន៍នវានុវត្តន៍ទាំងឡាយដែលអាចបង្កើន និងចម្លងតាមលំនាំដូចគ្នា បាន ដើម្បីកាត់បន្ថយអត្រាមរណភាព កុមារនៅតាម បណ្ដា ប្រ ទេស ក្រីក្របំផុតនៅក្នុងពិភពលោក។"
លោក ចាស់ស្ទីន ហ្វរស៊ីត នាយកប្រតិបត្តិ នៃអង្គការសង្គ្រោះកុមារ បានមានប្រសាសន៍ថា៖ “យើងដឹងថា ដើម្បីនាំមកនូវការគាំពារសុខភាពសង្គ្រោះជីវិតដល់កុមារដែលពិបាកនឹងឈានទៅដល់ យើងត្រូវការមហិច្ឆតាគំនិត និងគោលវិធីថ្មីៗ ។ រង្វាន់សម្រាប់នវានុវត្តន៍ក្នុងការគាំពារសុខភាពកាលពីឆ្នាំមុន បានរកឃើញនូវនវានុវត្តន៍ថ្មីៗ ដែលសង្គ្រោះជីវិតកុមារ ហើយអាចចម្លងតាមលំនាំដូចគ្នា ដើម្បីជួយឈានទៅដល់កុមារកាន់តែច្រើនថែមទៀត ។ នៅឆ្នាំនេះ យើងទន្ទឹងរង់ចាំការរកឃើញនូវដំណោះស្រាយត្រួសត្រាយផ្លូវបន្ថែមទៀត ដែលនឹងធ្វើឲ្យមានឥទ្ធិពលកាន់តែធំសម្រាប់កុមារងាយរងគ្រោះបំផុតនៅក្នុងពិភពលោក។”
ខណៈដែលមានវឌ្ឍនភាពល្អៗក្នុងរយៈពេល ប៉ុន្មានឆ្នាំថ្មីៗនេះ ជារៀងរាល់ឆ្នាំ កុមារចំនួន ៦.២ លាននាក់នៅទូទាំងពិភពលោក នៅ តែស្លាប់មុនថ្ងៃកំណើតទីប្រាំរបស់ពួកគេ។ ជារឿយៗ កុមារទាំងនេះស្ថិតនៅតាមបណ្ដាសហគមន៍ដាច់ស្រយាល បំផុត និងត្រូវគេបោះបង់ចោល។ រង្វាន់នវា នុវត្តន៍ក្នុងការគាំពារសុខភាពរបស់ក្រុមហ៊ុន GSK និងអង្គការសង្គ្រោះកុមារ មានវត្ថុបំណងក្នុងការរុករក និងលើកទឹកចិត្តដល់ការចម្លងតាមគំរូនវានុវត្តន៍ ល្អបំផុតក្នុងការគាំពារសុខភាព ដើម្បីឲ្យមានឥទ្ធិពលធំបំផុតសម្រាប់កុមារងាយរងគ្រោះ។
រង្វាន់នវានុវត្តន៍ក្នុងការគាំពារសុខភាព ត្រូវបានប្រកាសនៅក្រោយការចាប់ផ្ដើមភាពជាដៃគូថ្មីដែលមានមហិច្ឆតារបស់ក្រុមហ៊ុន GSK និងអង្គការសង្គ្រោះកុមារ កាលពីខែឧសភា ឆ្នាំ ២០១៣ ដែលមានវត្ថុបំណងសង្គ្រោះជីវិត កុមារចំនួន ១ លាននាក់ នៅតាមបណ្ដាសហគមន៍មួយចំនួនដែលងាយរងគ្រោះបំផុតនៅក្នុងពិភពលោក។ ទិដ្ឋភាពនៃភាព ជាដៃគូដ៏ល្អបំផុតមួយគឺ ការផ្ដោតការយកចិត្តទុកដាក់ទៅលើការធ្វើការរួមគ្នា ដើម្បីប្រើប្រាស់នវានុវត្តន៍ឲ្យអស់ពីលទ្ធភាព និងដើម្បី ដោះ ស្រាយបញ្ហាមរណភាពកុមារអាយុក្រោម ៥ ឆ្នាំ។ ជាឧទាហរណ៍ អង្គការសង្គ្រោះកុមារចូលរួមនៅក្នុងការជួយដល់ក្រុមហ៊ុន GSK ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថដែលកុមារងាយស្រួលប្រើប្រាស់ ជាមួយនឹងកៅអីមួយនៅលើក្រុម ប្រឹក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ពេទ្យកុមារ ដើម្បីជួយពន្លឿនវឌ្ឍនភាពទៅលើអន្តរាគមន៍សង្គ្រោះជីវិតដែលមាននវានុវត្តន៍សម្រាប់កុមារអាយុក្រោមប្រាំឆ្នាំ និងដើម្បីកំណត់អំពីមធ្យោបាយនានាក្នុង ការធានាឲ្យបាននូវលទ្ធភាពទូលំទូលាយបំផុតនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ដោយទទួលស្គាល់ថា នវានុវត្តន៍អាចមានទ្រង់ទ្រាយ និងរូបភាពជាច្រើន លក្ខណៈវិនិច្ឆ័យសម្រាប់ការផ្ដល់រង្វាន់នវានុវត្តន៍ក្នុងការគាំពារសុខភាព មានលក្ខណៈទូលំទូលាយ ហើយអាចដាក់បញ្ចូលនូវគោលវិធីទាំងឡាយដែលផ្ដោតការយកចិត្តទុកដាក់ទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃការគាំពារសុខភាព រួមមាន វិទ្យាសាស្ត្រ អាហារូបត្ថម្ភ ការស្រាវជ្រាវ ការអប់រំ ឬការធ្វើការក្នុងភាពជាដៃគូ។
សេចក្ដីលម្អិតបន្ថែមអំពីដំណើរការវិនិច្ឆ័យ និងលក្ខណៈវិនិច្ឆ័យ អាចរកបានតាមរយៈ http://myg.sk/HealthcareInnovationAward។ ពាក្យសុំចូលរួម នឹងត្រូវបិទឈប់ទទួលនៅថ្ងៃទី ២៥ ខែសីហា ម៉ោង ១១:៥៩ យប់ (GMT)។ អ្នកទទួលជ័យលាភី នឹងត្រូវបានប្រកាសនៅខែធ្នូ ឆ្នាំ ២០១៤។
ក្រុមហ៊ុន GSK – ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំមុខគេលំដាប់ថ្នាក់ពិភពលោកផ្នែក ឱសថ និងការគាំពារសុខភាពដែលមានមូលដ្ឋានលើការស្រាវជ្រាវ – មានការប្ដេជ្ញាចិត្តក្នុងការកែលម្អគុណភាពនៃជីវិតមនុស្ស តាមរយៈការធ្វើឲ្យមនុស្សធ្វើកាន់តែច្រើន មានអារម្មណ៍កាន់ប្រសើរ និងរស់នៅបានកាន់តែយូរ។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនា www.gsk.com។
អំពីអង្គការសង្គ្រោះកុមារ៖
អង្គការសង្គ្រោះកុមារ ធ្វើការនៅតាមបណ្ដាប្រទេសជាង ១២០។ យើងសង្គ្រោះជីវិតកុមារ។ យើងប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិរបស់ពួកគេ។ យើងជួយដល់ពួកគេក្នុងការបំពេញសក្ដានុពលរបស់ពួក គេ។ www.savethechildren.org.uk