CamNews

ព័ត៌មានជាតិ 

សាលារាជ ធានីភ្នំពេញ សាងសង់ រូបព្រះនាងប្រាជ្ញា បារមី ក្នុងខណ្ឌ ជ្រោយចង្វារ

ភ្នំពេញ ៖ ក្នុងផែនការអភិវឌ្ឍន៍ រាជធានីភ្នំពេញ ឲ្យកាន់តែមាន សោភ័ណភាពបន្ថែមទៀត សាលា រាជធានីភ្នំពេញ បាននិងកំពុងស្ថាបនា រូបព្រះនាងប្រាជ្ញាបារមី ព្រមទាំង ទីធ្លា១ និងសួនច្បារ កំសាន្ត នៅលើផ្ទៃដីទំហំ ៦០០៨ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមការបញ្ជាក់ពី សាលារាជធានី ភ្នំពេញ បានឲ្យដឹងថា គម្រោងនេះ ក៏មានកន្លែងដាក់ តាំងយុថ្កា ប្រភេទធំ ដែលប្រជាពលរដ្ឋ ស្រង់បានពីទន្លេ កន្លែងហាត់ប្រាណ មនុស្សចាស់ ដាំផ្កា ដាំស្មៅ ដាំដើមឈើ បង់អង្គុយ ភ្លើងបំភ្លឺសួន ដាក់លូជុំវិញទីធ្លា...។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ខែមករាឆ្នាំ២០១៥នេះ គម្រោងបាននិងកំពុងអនុវត្តសម្រេចបាន ៦៥% នៃគំរោង ក្នុងនោះ:

-ការងារដាក់លូជុំវិញ. ១០០% -ការងាររៀបខឿនថ្នល់. ១០០% -ការងារឆ្លាក់រូប ទីធ្លាខឿន ៨៥%

-ការងារដាំដើមឈើ. ៧៥% -ការងាររៀបការឺឡា. ៥៥% -ការងារសួនច្បារ. ៣០%

-ការងារបង្គោលភ្លើងសួន. ១៥% គម្រោងនេះ នឹងបព្ចាប់នៅចុងខែកុម្ភ:ឆ្នាំ២០១៥នេះ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP