CamNews

ព័ត៌មានជាតិ 

ចាប់ជន សង្ស័យ៦នាក់ ក្រោយចាប់អារក បុរសម្នាក់ នៅក្រុងព្រៃវែង

ព្រៃវែង ៖ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នង ការដ្ឋាន នគរបាល ខេត្តព្រៃវែង សហការ ជាមួយ កម្លាំងនគរបាលក្រុង បានធ្វើការ ស្រាវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ ជាប់ពាក់ព័ន្ធចាប់ អារក បុរសម្នាក់ កាលពីវេលាម៉ោង ៨៖៤៥នាទី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ។

ស្នងការរង នគរបាល ខេត្តព្រៃវែងលោក សេង សុភក្រ្ត បានថ្លែងឲ្យដឹងថា កាលពីវេលាម៉ោង កើតហេតុខាងលើ នេះ មានករណីបង្ករបួសស្នាម ដែលបង្កឡើង ជនសង្ស័យចំនួន ៦នាក់ បានចាប់បរុសម្នាក់អារក មានឈ្មោះ ឆាយ ណាក់ អាយុ៣៦ឆ្នាំ រស់នៅភូមិស្នាពរ២ ឃុំអំពិល៥ដើម ស្រុក បាណន់ ខេត្តបាត់ដំបង ដោយផ្តើមចេញពី ជម្លោះពាក្យសម្តី ។

លោក សេង សុភក្រ្ត បានបញ្ជាក់ទៀតថា ក្រោយមានករណីនេះកើតឡើង ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យ កម្លាំងនគរបាល តាមធ្វើស្រាវជ្រាវ រហូតឃាត់ខ្លួន ជនសង្ស័យ ចំនួន ៦នាក់ជាបន្តបន្ទាប់ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។ បើតាម លោក សេង សុភក្រ្ត បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ រួមមាន ទី១ ឈ្មោះ តាំង អួង អាយុ១៨ឆ្នាំ រស់នៅភូមិពោធំ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ជាជនដៃដល់ ទី២ឈ្មោះ មឹង សាមី អាយុ២១ឆ្នាំ រស់នៅភូមិពោធំ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ទី៣ឈ្មោះ នាង ចន្ថន អាយុ១៨ឆ្នាំ រស់នៅភូមិពោធំ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ទី៤ឈ្មោះ ឆន ផារ៉ា អាយុ២៦ឆ្នាំ រស់នៅភូមិពោធំ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ទី៥ឈ្មោះ នាង សុណា អាយុ២៦ឆ្នាំ រស់នៅ ភូមិពោធំ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច និងទី៦ឈ្មោះ ចឹម រតនា អាយុ២០ឆ្នាំ រស់ នៅភូមិពោធំ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ។

បើតាមលោក សេង សុភក្រ្ត នៅម៉ោងកើតហេតុនោះជនរងគ្រោះ និងជនសង្ស័យទាំងនេះ កើតមានជម្លោះសំដី ជាមួយគ្នា ហើយពេលពេលនោះ ជនដៃដល់ ក៏រត់ទៅយកកាំបិត មកឆូត និងអារក ជនរងគ្រោះបណ្តាលឲ្យ រងរបួសធ្ងន់ ។ បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ស្ថិតក្រោមការសួរនាំ និងឃុំខ្លួន ជាបណ្តោះអាសន្ន នៅស្នងការ ដ្ឋាននគរបាល ខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់ តុលាការ ចាត់ការបន្តទៀត តាមផ្លូវច្បាប់៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Prey Veng