CamNews

ព័ត៌មានជាតិ 

ហាយលេនឌឺ ព្រលះស្មាស់រីវ៉ូ នៅលើស្ពានគីហ្សូណា ស្លាប់បីនាក់ ម្នាក់ប៉ើងធ្លាក់ចូលទឹក

កំពង់ចាម៖ យ៉ាងហោចណាស់ បុរសម្នាក់ និងស្រ្តីពីរនាក់ ផ្សេងទៀតបាន ស្លាប់ ក្នុងនោះ ជន
រងគ្រោះម្នាក់ត្រូវបានគេដឹងថា បានប៉ើងធ្លាក់ចូលទឹកទន្លេ ក្រោយពេលដែល ជនរងគ្រោះទាំង
បីនាក់ កំពុងជិះម៉ូតូឌុបគ្នា ឆ្លងកាត់ ស្ពានគីហ្សូណា កាលពីវេលាម៉ោង ១០៖២០នាទី យប់ថ្ងៃទី
១២ ខែមីនា ឆ្នាំ២០១៣  ហើយត្រូវ រថយន្តម៉ាកហាយលេនឌឺ ពណ៌ខ្មៅ មួយគ្រឿង បើកបុក
ពេញទំហឹង ប៉ុន្តែអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង
ខណៈជនរងគ្រោះ ទាំងបីនាក់ កំពុងជិះម៉ូតូ ម៉ាក់ស្មាស់រីវ៉ូ ពណ៌ខ្មៅស៊េរី២០១៣ មួយគ្រឿង ឆ្លង
កាត់ស្ពានគីហ្សូណា ក្នុងទិសដៅចេញពី ក្រុងកំពង់ចាម លុះទៅដល់ចំណុច កើតហេតុ ស្រាប់តែ
មានរថយន្ត ហាយលេនឌឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2P-5571 បើកក្នុងទិសដៅ ចូលក្រុងកំពង់-
ចាម ហើយបានបុក ជនរងគ្រោះទាំងបីនាក់ បណ្តាលជនរងគ្រោះទាំងបីនាក់ ស្លាប់ភ្លាមៗ ក្នុង
នោះ ជនរងគ្រោះម្នាក់ បានប៉ើងធ្លាក់ចូលទឹកទន្លេតែម្តង។

ស្រី្តឈ្មោះ ឃីម សុភាព អាយុ៣០ ដែលជាប្រពន្ធរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ខ្លួន
មានបញ្ហាកូន នៅក្រៅក្បូន ហេតុដូច្នេះ ត្រូវមកសម្រាក ដើម្បីធ្វើការវះកាត់ នៅមន្ទីរពេទ្យខេត្ត
ដោយបានធ្វើដំណើរ និងសម្រាកបានចំនួន២ថ្ងៃ ហើយ។

ស្រ្តីរូបនេះ បានបន្តទៀតថា លុះនៅថ្ងៃទី១២ ខែមីនា នេះ ប្តីរបស់ខ្លួនមានឈ្មោះ អ៊ួន គឺមស្រ៊ាន
បានមកមើល គាប់ជួន និងមានស្រ្តីពីរនាក់ ទៀតដែល ជាមិត្តភក្តិ របស់ប្រពន្ធ ក៏មកមើលដែរ។

លុះពេលត្រឡប់ទៅផ្ទះវិញ ស្រ្តីទាំងពីរនាក់នោះ បានសុំទៅជាមួយ ហើយក៏ជួបគ្រោះថ្នាក់បែប
នេះ តែម្តងទៅ។ ជនរងគ្រោះរស់នៅភូមិជីរោកណ្តាល ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
ដោយឡែក អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ប៉ុន្តែនៅ ក្នុងរថយន្ត មានបន្សល់ ឈ្មោះ ប័ណ្ណ
ធ្វើការ ដែលមានឈ្មោះ ប៉ក សុខា ជាមន្រ្តីយោធា ថ្នាក់អនុសេនីយ៍ឯក បម្រើការងារនៅទីបញ្ជា
ការ ដ្ឋានបញ្ជូនសារ ។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់
ចាំការដោះស្រាយបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ