ភ្នំពេញ ៖ រយៈពេលជាង ១ម៉ោង ពី ដំណើរការ នៃការប្រកាសសាលដីកាឆ្នាំ ១៩៦២ ក្នុងសំណុំ
រឿង ប្រាសាទព្រះវិហារ របស់តុលាការយុត្ដិធម៌ ទីក្រុងឡាអេនៅ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ
២០១៣នេះ បានបញ្ចប់ទៅ ដោយបង្ហាញថា កម្ពុជា ទទួលបានជោគជ័យ ជាម្ចាស់កម្មសិទ្ធិ ប្រា
សាទព្រះវិហារ និង តំបន់នៅជុំវិញ។ការ ជោគជ័យរបស់ប្រទេសកម្ពុជា ជាម្ចាស់ ប្រាសាទព្រះ
វិហារ និងម្ចាស់ដីជុំវិញប្រាសាទ ព្រះវិហារដោយសារតែ ការប្រកាសសាល ដីកា របស់តុលាការ
អន្ដរជាតិមួយនេះគឺដូច ទៅនឹងខ្លឹមសារ ទាំងស្រុងនៃសាលក្រមឆ្នាំ ១៩៦២ ដែលបានសម្រេច
កាលពីពេលនោះ។
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នក នាំពាក្យរាជរដ្ឋាភិ បាល លោក ខៀវ កាញារីទ្ធ ក្រោយបញ្ចប់
ការប្រកាស បកស្រាយ សាលដីកាឆ្នាំ ១៩៦២ ភ្លាមៗ បានសរសេរពីជ័យជំនះនេះ នៅក្នុងគេហ
ទំព័រហ្វេសប៊ុករបស់ លោកថា “កម្ពុជាទទួលបានជ័យជំនះលើសំណុំរឿង ប្រាសាទព្រះវិហារ ហើយ
នេះជាជ័យជំនះ របស់ប្រជា ជនកម្ពុជាទាំងមូល និងជាជ័យ ជំនះនៃភាពចាស់ទុំនយោបាយ របស់
រាជ រដ្ឋាភិបាលកម្ពុជា”។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅទូ ទាំងប្រទេស នឹងរង់ចាំស្ដាប់សេចក្ដីថ្លែងការណ៍មួយ របស់
ប្រមុខ នៃ រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលនឹងថ្លែង បញ្ជាក់តាមកញ្ចក់ទូរទស្សន៍
នៅពេលបន្ដិច ទៀត នេះ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល