CamNews

ព័ត៌មានជាតិ 

ប្រដេញចាប់ រថយន្តយុវតីម្នាក់ ក្រោយបើកបុក ម៉ូតូមួយគ្រឿង ប៉ើងជិត១០ម៉ែត្រ ហើយរត់គេច

ភ្នំពេញៈ យុវតីម្នាក់ និង រថយន្ត របស់គេមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ រួមទាំងអ្នកកាសែត
ប្រដេញឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច ក្រោយពេលដែល ក្មេងស្រីម្នាក់នេះ បានបើករថយន្ត
បុកម៉ូតូស្ត្រីម្នាក់ កាលពីម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចផ្លូវ
កែង ៣០៧និង៥៩០ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក បណ្តាលឱ្យខ្ទាត ប្រមាណ៤-១០
ម៉ែត្រ ហើយរត់គេច ។

យោងតាមលោក ជួន សុជាតិ អ្នករាយការណ៍ព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល
ដែលបានចូលរួម ដេញតាមឃាត់ រថយន្តបង្កខាងលើ ជាមួយប្រជាពលរដ្ឋ បានឱ្យដឹងថា រថ
យន្តបង្ក ម៉ាកបាឡែន ពណ៌ស ស្លាកលេខបណ្តោះអាសន្ន ហើយបើកបរ ដោយយុវតីម្នាក់
វ័យប្រមាណ១៦-១៧ឆ្នាំ ក្នុងសម្លៀកបំពាក់ជាសិស្ស បើករត់គេចពីចំណុចកើតហេតុ រហូត
ដល់ម្តុំរង្វង់មូលទួលគោកទើបចាប់បាន ។ រហូតមកទល់ពេលនេះ គេពុំទាន់ដឹងពីអត្តសញ្ញាណ
យុវតីរូបនោះ នៅឡើយ គ្រាន់តែដឹងថា យុវតីបង្កហេតុ រួមទាំងរថយន្តរបស់នាង ត្រូវបានគេ
បញ្ជូន ទៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ។

 ដោយឡែក ស្រ្តីរងគ្រោះ ដែលជិះម៉ូតូម៉ាក ស្មាសរេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-
1506 ត្រូវបានគេបញ្ជូនភ្លាមៗដែរ ទៅកាន់ មន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ