CamNews

ព័ត៌មានជាតិ 

ជិះម៉ូតូឃ្លីក ជ្រុលទៅបុកថូផ្កា ដែលគេទុកនៅមុខ​ ផ្ទះ រួចជ្រុលចង្កូត ទៅបុកបង្គោល ភ្លើង បាក់កស្លាប់ភ្លាម

ភ្នំពេញ៖ យុវជនម្នាក់ ជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-0561 បើកបរទៅ
បុក ថូផ្កានិងបុក បង្គោលភ្លើង នៅមុខផ្ទះលេខ១ ផ្លូវលេខ ៤០២ កែង១៧៣ ស្ថិតក្នុងសង្កាត់ ទំនប់
ទឹក ខណ្ឌចំការមន កាលពីវេលាម៉ោង២និង១០នាទីទាបភ្លឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ បណ្តាល
ឲ្យស្លាប់ បាត់បង់ជីវិតយ៉ាង អាណោចអាធ័មបំផុត។

ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរណ៍ ដ៏រន្ធត់មួយនេះ ពុំមានសាក្សីណាម្នាក់ បានបញ្ជាក់ថា យុវជន
រងគ្រោះ ជិះ ម៉ូតូ ធ្វើដំណើរ ចេញពីទីណាគោល បំណងឆ្ពោះ ទៅណានោះទេ ទើបបណ្តាលឲ្យជួប
គ្រោះថ្នាក់ បុកបង្គោល ភ្លើង និងថូផ្កា ដួលម៉ូតូបត់កស្លាប់ម្នាក់ឯងតែម្តង។  ក្រោយកើតហេតុ សមត្ថ
កិច្ច សម្រេចដឹកសពយុវជន រងគ្រោះ ទៅតម្កល់នៅវត្តទឹកថ្លា រងចាំក្រុមគ្រួសារមកទទួល យកសព
ទៅធ្វើបុណ្យ តាមទំនៀមទំលាប់ប្រពៃណី ។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះខាងលើ ជិះម៉ូតូម្នាក់
ឯង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៧៣ ក្នុងទិសដៅពី ជើងទៅត្បូង ក្នុងល្បឿនលឿន ទើបជ្រុល
ល្បឿន បុកថូផ្កា និង បង្គោល ភ្លើង ដួលផ្ងារក្រោយ ស្លាប់លើម៉ូតូមើល ទៅគួរឲ្យស្ញើបបំផុត ៕  

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ