CamNews

តារា 

Jennifer Lawrence​ រហែករ៉ូប លេចគល់ភ្លៅ ខណៈឡើងទទួលពានរង្វាន់ Screen Actors Guild Awards 2013

Jennifer Lawrence​ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែរ៉ូបរហែក និងលេចគល់
ភ្លៅ ខណៈឡើងទទួលពានរង្វាន់ Screen Actors Guild Awards 2013 ។

ពិធីប្រគល់ពានរង្វាន់ Screen Actors Guild Awards 2013 (SAG Awards) ត្រូវបានគេប្រារព្ធ
ឡើងកាលពីព្រឹកមិញនេះ នៅ Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដោយមានការចូល
រួមរបស់តារាល្បីៗជាច្រើនដួងរបស់ Hollywood ប៉ុន្ដែលេចធ្លោជាងគេ គឺ Jennifer Lawrence ។

នៅពេលត្រូវបានប្រកាសឈ្មោះ Jennifer Lawrence មិនអាចលាក់បាំងបាននូវការសប្បាយចិត្ត
របស់ខ្លួន។ នាងយំ ខណៈដែលមិត្តរួមការងារជាច្រើនបានអបអរសាទរ។ ប៉ុន្ដែ ពេលកំពុងចាក
ចេញពីកន្លែងអង្គុយ ដោយសារតែចុងរ៉ូបជាប់ទៅនឹងកៅអី រ៉ូបដែលមានតម្លៃថ្លៃរបស់នាង ក៏ត្រូវ
រហែក ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមតារា និងទស្សនិកជន។

ស្រីស្អាត Jennifer Lawrence ​បានព្យាយាមដោះស្រាយបញ្ហា នៅពេលឡើងលើឆាក ប៉ុន្ដែរ៉ូបរហែក
ធំពេក នាងក៏កែប្រែស្ថានភាពបាននៅចំពោះមុខកាមេរ៉ាទាំងឡាយដែលកំពុងព្យាយាមចាប់យករូប
ភាពរបស់នាង។ បញ្ហានេះត្រូវបានគេមើលឃើញថា​ ជាបញ្ហាទីមួយដែល Jennifer Lawrence បាន
ជួបប្រទះ។





ដោយ ៖​ ​សីហា
ប្រភព ៖ k14