CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រខ្មែរ នាយករដ្ឋមន្រ្តី និងប្រតិភូមកពីជិត ១០០ប្រទេស យាង និងអញ្ជើញចូលរួម ធ្វើសន្និសីទ

សៀមរាប៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី រួមនិងគណៈប្រតិភូមកពី ជិត១០០ប្រទេសនៅលើពិភពលោក បានយាង និងអញ្ជើញដល់ទីក្រុងសៀមរាងអង្គរជាបណ្តើរៗហើយនៅព្រឹក  ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដើម្បីត្រៀមចូលរួមសន្និសីទពិភពលោកលើកទីមួយ ស្តីពីទេសចរណ៍ និងវប្បធម៌  របស់អង្គការទេសចរណ៍ពិភពលោក និងអង្គការយូណេស្កូ ក្រោមប្រធានបទ «ការបង្កើតភាពជាដៃគូថ្មី»។

ព្រឹត្តិការណ៍សន្និសីទស្តីពីទេសចរណ៍ និងវប្បធម៌ ដ៏ធំ និងជាលើកដំបូងនេះ នឹងគ្រោងធ្វើនៅថ្ងៃទី៤-៦ ខែកុម្ភៈ  ឆ្នាំ២០១៥ ដែលមានប្រតិភូ ថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពីបណ្ដាប្រទេសជិត ១០០ប្រទេស លើពិភពលោក  ដោយមានអ្នកចូលរួមប្រមាណ ១.០០០រូប ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅថា សន្និ  សីទពិភពលោកនេះ នឹងមានការចូលរួមពីប្រតិភូជាតិ អន្តរជាតិ ដែលជាសមាជិករដ្ឋាភិបាល គណៈប្រតិភូថ្នាក់ រដ្ឋមន្ត្រីទេសចរណ៍ និង វប្បធម៌ ឥស្សរជនល្បីៗ និង មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកទេសចរណ៍ និងវប្បធម៌ ព្រមទាំង វាគ្មិនល្បីៗ មកពីបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក។

លោកក៏បានបញ្ជាក់ដែរថា សន្និសីទក្រោមប្រធានបទ «ការបង្កើតភាពជាដៃគូថ្មី» នឹងចាប់ផ្តើមបើកនៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា និងវត្តមានរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត។

បើតាមលោក ថោង ខុន ដើម្បីស្វាគមន៍ដល់គណៈប្រតិភូពិភពលោកនេះ ព្រះមហាក្សត្រខ្មែរ នឹងយាងជាព្រះរា  ជាធិបតី ក្នុងពិធីជប់លៀងលាងសាយភោជ និងស្រស់ស្រូបអាហារ នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ដដែលនោះ នៅបរិ  វេណទីលានជល់ដំរី ព្រមទាំងមានកម្មវិធីសម្ដែងសិល្បៈផងដែរ។

លោក ថោង ខុន ធ្លាប់បានឲ្យដឹងផងដែរថា គណៈប្រតិភូអន្តរជាតិ ដែលបានចុះឈ្មោះរហូតដល់ដើមខែកុម្ភៈ ឆ្នាំ ២០១៥នេះ មានជាង ៦០០រូប មកពីជាង ៩០ប្រទេស។ រួមមានថ្នាក់រដ្ឋមន្ត្រីប្រមាណជា ៥០រួប មកពីជាង ៤០ ប្រទេស និងថ្នាក់អគ្គលេខាធិការ ៣រូប មកពី ៣ប្រទេស, ភរិយាប្រធានប្រតិភូជាច្រើនរូប, ថ្នាក់បច្ចេកទេស, មាន វាគ្មិនជាតិ និងអន្តរជាតិ ជាង ២០រូប។ ជាមួយគ្នានោះ អង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បាន និង កំពុងរង់ចាំចម្លើយពីលោកស្រី Angelina Julie តារាហូល្លីវូតដ៏ល្បី មកធ្វើជាវាគ្មិនផងដែរ៕

]

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Siem Reap