CamNews

ព័ត៌មានជាតិ 

អង្គុយសាសងគ្នា លើស្ពាន ៧មករា ត្រូវក្រុមចោរ វាយបែកក្បាល ប្លន់យកម៉ូតូ ទៅដោយសុវត្ថិភាព

ភ្នំពេញ៖ គូស្នេហ៍មួយគូ ទៅអង្គុយនេបនិត្យគ្នា នៅលើស្ពាន៧មករា ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំង
ពង្រ ខណ្ឌដង្កោ ត្រូវក្រុមចោរប្រដាប់អាវុធមួយក្រុម ជិះម៉ូតូស៊េរីទំនើប ២គ្រឿង មកវាយប្លន់យក
ម៉ូតូពីគូស្នេហ៍ ដែលកំពុងសាសងគ្នា កាលពីវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ
២០១៣ ដែលបណ្តាលឲ្យយុវជនម្នាក់ ត្រូវរងរបួសបែកក្បាល។

ជុំវិញករណី វាយប្លន់យកម៉ូតូខាងលើនេះ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញ
គូស្នេហ៍មួយគូ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊េរី១២៥ ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ 1AX-5604 មក
ឈប់នៅលើស្ពាន៧មករា ដើម្បីអង្គុយសាសងស្នេហាជាមួយគ្នាខណៈនោះស្រាប់តែមានជនសង្ស័យ
ចំនួន៤នាក់ ជិះម៉ូតូស៊េរីទំនើប មិនស្គាល់ម៉ាក២គ្រឿង មកឈប់ជិតគូរស្នេហ៍ខាងលើ ហើយបានធ្វើ
សកម្មភាពយកកាំភ្លើងខ្លី វាយបំបែក ក្បាលយុវជន ដែលជាម្ចាស់ម៉ូតូ បណ្តាលឲ្យរងរបួសហូរឈាម
ស្រោចខ្លួន ហើយជនសង្ស័យ បានដណ្តើមយកម៉ូតូពីយុវជនរូបនោះ ជិះរត់គេច ខ្លួនបាត់ដោយសុវត្ថិ
ភាព។ ចំណែកឯគូស្នេហ៍ ក្រោយពីកើតហេតុ បានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកស្តាយម៉ូតូ។

ភា្លមៗនោះ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យនិងសាកសួរជនរងគ្រោះ ដើម្បីកំណត់
មុខសញ្ញា តាមចាប់ជនសង្ស័យយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់៕    

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ