CamNews

ទេសចរណ៍ 

អាថ៌កំបាំង នៃការកសាងប្រាសាទ ភ្នំដាដ៏អច្ឆរិយ នាសម័យដើមដ៏រុងរឿង

ប្រាសាទ​ភ្នំដា និង ភ្នំបុរី គឺជាកន្លែង​មួយ ដែលត្រូវបាន​គេ​ជឿថា ជា​កន្លែង​ចាប់ផ្តើម​នៃ​អារ្យធម៌​ខ្មែរ​
ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តតាកែវ។

ប្រជាជន​រស់នៅ​សម័យ​ហ្វ៊ូណន បាន​កសាង ប្រាសាទ​នេះ​ឡើង តាំង​ពី​ពួកគេ ​នៅ​កាន់កាប់​ទឹកដី​
វៀតណាម​ខាងត្បូង និង​ កម្ពុជា​ នាសម័យដើមដ៏រុងរឿង  មកម្ល៉េះ​។ ប្រាសាទ​នេះ ធ្វើ​ពី​ឥដ្ឋ ថ្ម​ភក់
និង​ថ្មបាយក្រៀម តាំង​ពី​ចន្លោះ​សតវត្ស​ទី​៤ និង​ទី​៦​។ ប្រាសាទភ្នំ​ដា ស្ថិតនៅ​លើ​កូនភ្នំ​មួយ​កម្ពស់
​៥០​ម៉ែត្រ មាន​ជណ្តើរ​ឡើង​នៅ​ជ្រុង​ខាងជើង​ឆៀង​ខាងកើត​។

អ្នក​ត្រូវ​ជិះទូក​ពី​ក្រុង​តាកែវ និង​ ចំណាយពេល​ប្រហែល​ ៥០​នាទី ​នៅ​ក្នុង​រដូវវស្សា ឬ​១​ម៉ោង​កន្លះ
​ក្នុង​រដូវប្រាំង​។ អ្នក​ត្រូវ​ចំណាយ​ប្រហែល ៣០ដុល្លា​អាមេរិក​។ ផ្ទុយ​ពី​នេះ អ្នក​ក៏​ធ្វើដំណើរ​តាម​ផ្លូវ
លំ​ផងដែរ  តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ហើយ​បត់​តាម​ភ្នំ​ជី​សូរ ទៅ​តាម​ផ្លូវ​នោះ អ្នកនឹង​ទៅដល់​
ព្រៃ​ល្វា នៃ​ស្រុក​ព្រៃកប្បាស ហើយ​បន្ត​ទៅ​ខាងត្បូង​ប្រហែល​ ៣៥​គ​.​ម ទៀត​ តាម​ផ្លូវ​ដី​ទៅ​កាន់​ទី
ក្រុង​អង្គរបុរី​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel Phnom Da and Phnom Borey Temple