CamNews

ព័ត៌មានជាតិ 

សង្ឃ សឺន ហាយ ជិះម៉ូតូក្នុងវត្ដស្ទឹងមាន ជ័យ អ្នករត់ម៉ូតូកង់បីទៅឃាត់ ហៅបក្ខពួក ព្រួតវាយ

ភ្នំពេញ ៖ អំពើហិង្សា ដោយប្រើដំបង វាយមួយ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅ ក្នុងបរិវេណវត្ដស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ដោយសារតែព្រះសង្ឃ ដែលហៅខ្លួនឯងថា ជាសង្ឃឯករាជ្យ សឺន សាយ បានជិះម៉ូតូ ខុស វិន័យ សង្ឃ ឡើងទៅលើព្រះវិហារ ពេលនោះ ព្រះចៅអធិការវត្ដស្ទឹងមានជ័យនិងអ្នករត់ ម៉ូតូកង់បី នៅក្នុងវត្ដបាន ទៅ ឃាត់ ប៉ុន្ដែបែរ ជាព្រះសង្ឃសឺន ហាយនាំបក្ខពួករបស់ខ្លួន ទៅវាយបង្កជាភាព អនាធិបតេយ្យ ទាំងយប់តែម្ដង ។

ករណីសង្ឃសឺន ហាយ ជិះម៉ូតូ នៅក្នុង វត្ដស្ទឹងមានជ័យ ខុសវិន័យសង្ឃនិងប្រើអំពើ ហិង្សាកើតជាជម្លោះ វាយតប់ ផងនោះ បាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ស្ថិត ក្នុងបរិវេណ វត្ដស្ទឹងមានជ័យ ។

យោងតាមប្រភពព័ត៌មានពីអាជ្ញាធរនិង សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេល កើតហេតុ ព្រះសង្ឃសឺន ហាយ បានជិះម៉ូតូ នៅក្នុងវត្ដ ដែលខុសវិន័យសង្ឃ ឃើញដូច្នោះ ព្រះចៅអធិការវត្ដស្ទឹងមាន ជ័យ និងអ្នករត់ ម៉ូតូកង់បី ឈ្មោះថូ ធីម បានទៅឃាត់ កុំឱ្យ ជិះតទៅទៀត ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា នៅ ពេលដែលអ្នករត់ម៉ូតូកង់ឈ្មោះថូ ធីម អាយុ ៤១ឆ្នាំ ចូលទៅឃាត់ នោះ សង្ឃសឺន ហាយ បានឈប់ ហើយធ្វើដំណើរទៅកុដិរបស់ខ្លួន លេខ៤៤ លុះប្រមាណ២០នាទី ក្រោយមក ស្រាប់តែ ព្រះសង្ឃអង្គនេះ បានហៅលោក ប្រមាណ១០អង្គផ្សេងទៀត ដែលជាបក្ខពួក របស់ខ្លួន ខ្លះស្នាក់នៅ វត្ដសាមគ្គីរង្សី នោះបាន មកព្រួតវាយអ្នករត់ម៉ូតូកង់បីនិងព្រះសង្ឃ នៅវត្ដស្ទឹង មានជ័យ បង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង រហូតប្ដឹងផ្ដល់គ្នាទៅកាន់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទៀត ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន បន្ដថា ក្នុងជម្លោះនោះបានធ្វើឱ្យភាគីរបស់ សង្ឃសឺន ហាយ រងរបួស យ៉ាងធ្ងន់ធ្ងរ ហើយ ត្រូវបានដឹកបញ្ជូនទៅកាន់អង្គការលីកាដូ ដើម្បីព្យាបាល ។

រហូតមកដល់រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤នេះ ព្រះសង្ឃសឺន ហាយ បានបន្ដ ដឹកនាំនិងធ្វើការតវ៉ា ដោយចោទប្រកាន់ ចំពោះជនល្មើស ដែលបានវាយធ្វើបាបមន្ដ្រី សង្ឃរបស់ខ្លួន ។

ជុំវិញអំពើហិង្សា នៅក្នុងវត្ដស្ទឹងមានជ័យ ដែលផ្ដើមចេញពីព្រះសង្ឃសឺន ហាយ ជិះ ម៉ូតូខុសវិន័យសង្ឃ នោះ ស្រាប់តែមានព័ត៌ មានតាមបណ្ដាញទំនាក់ទំនងហ្វេសប៊ុកថា ករណីនេះ គឺជាការគំរាមកំហែង និងប្រើអំពើ ហិង្សា លើព្រះសង្ឃ ក្រោយពីបានចូលរួមការ ដង្ហែក្បួន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ជុំវិញកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅវិញ ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះអាជ្ញា ធរសង្កាត់ស្ទឹងមានជ័យ និងនគរបាលមូល ដ្ឋានបាននឹង កំពុងបន្ដដោះ ស្រាយ និងធ្វើការ សម្របសម្រួល ដើម្បីបញ្ចប់ជម្លោះមួយនេះ។

សូមបញ្ជាក់ថា ព្រះសង្ឃសឺន ហាយ ជា សង្ឃខ្មែរកម្ពុជាក្រោម ស្នាក់នៅវត្ដសាមគ្គី រង្សី គឺជាបុគ្គលសង្ឃ ត្រូវបាន គេមើលឃើញ ថា តែងតែបង្ហាញវត្ដមានដឹកនាំក្បួនតវ៉ាជា ច្រើននាពេលកន្លងទៅ ជាពិសេសការ តវ៉ា និងជួបជុំនៅមុខស្ថានទូតវៀតណាម ពាក់ព័ន្ធ បញ្ហាទឹកដីកម្ពុជាក្រោម ។








ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP