CamNews

ព័ត៌មានជាតិ 

បុរសជនជាតិចិន កំពុងបើករថយន្ដ ស្រាប់តែឆេះតាមផ្លូវ សំណាងល្អ គ្មានអ្នក រងគ្រោះថ្នាក់

ភ្នំពេញ  ៖ បុរសជន ជាតិចិន ពីរនាក់ ដែលគេមិនទាន់ស្គាល់ អត្ដសញ្ញាណ ខណៈ កំពុងបើក
រថយន្ដស្ដារិច ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ឆ-១៨២២ភព២ ក្នុងទិសដៅពី ជើងទៅត្បូងតាម
បណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ស្រាប់តែឆេះ
ផ្នែកខាងមុខ បណ្ដាលឱ្យផ្ទុះកង់ទាំងពីរ កាលពីរសៀលថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០១២ ប៉ុន្ដែត្រូវបាន
រថយន្ដ ពន្លត់អគ្គិភ័យរបស់សាលាខណ្ឌពោធិ៍សែន ជ័យ ជួយអន្ដរាគមន៍ទាន់ពេលវេលា ។

សេចក្ដីរាយការណ៍ពីសាក្សី នៅកន្លែង កើតហេតុ បានឱ្យដឹងថា ករណីនេះបណ្ដាល មកពីឆ្លងចរន្ដ
ខ្សែភ្លើង ទើបឆាបឆេះយ៉ាង ដូច្នេះ ។ ប៉ុន្ដែករណីនេះ មិនបណ្ដាលឱ្យបុរសជនជាតិចិនទាំងពីរនាក់
នេះរងគ្រោះថ្នាក់នោះឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ