CamNews

ព័ត៌មានជាតិ 

បាញ់ជិត ១០គ្រាប់ ស្គាល់​ អត្ដសញ្ញាណ ហើយ មិនអាច តាមចាប់ខ្លួនបាន

ភ្នំពេញ ៖ ជនបង្កបាញ់បោះសេរី ជិត ១០គ្រាប់ កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៣ កន្លង
ទៅ ស្ថិតនៅមុខបន្ទប់ ជួល លេខ ២២៥០ ភូមិស្ពាន ខ្ពស់ សង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ
រហូតមក ដល់ពេលនេះត្រូវបានគេស្គាល់អត្ដសញ្ញាណ ហើយ នោះជាមន្ដ្រីនគរបាលពាក់ស័ក្ដិ ៥
នៅ សាលានគរបាលមួយ ក្នុងខេត្ដកំពង់ស្ពឺ ប៉ុន្ដែ បើទោះបីបានស្គាល់អត្ដសញ្ញាណជន បង្កការបាញ់
បោះ ទាំងកណ្ដាលយប់ធ្វើឱ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅក្នុង មូលដ្ឋាននោះ យ៉ាងណា
ក៏ដោយមិនទាន់ មានការចាប់ខ្លួននោះទេ ។

យោងតាមប្រភពព័ត៌មានមួយបានលួច បង្ហើបឱ្យដឹងថា ជនបង្កការបាញ់បោះដោយ សេរីខាងលើ
នេះត្រូវបានគេស្គាល់ឈ្មោះ ផន សុវណ្ណចាន់ស៊ីម៉ា អាយុ ៣១ឆ្នាំ ជាមន្ដ្រី នគរបាលពាក់ស័ក្ដិ៥ និង
ជាថ្នាក់ដឹកនាំមួយ នៅសាលានគរបាល ក្នុងខេត្ដកំពង់ស្ពឺ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៩ និង ២០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៣ មន្ដ្រីនគរបាល
រូបនេះបានបាញ់ ប្រហារចំនួន ៨គ្រាប់ ក្នុងនោះផ្ទុះ ៥គ្រាប់ ស្ថិតនៅចំណុចកើតហេតុខាងលើដែល
ករណីបាញ់ប្រហារទាំងយប់នេះ បានកើតឡើងដោយសារតែជនបង្កខឹងម៉ូតូប្អូនប្រុសរបស់ខ្លួន ត្រូវ
ចោរលួច។សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា ខណៈដែលបុរសចំនួន ២ នាក់
មិនស្គាល់អត្ដសញ្ញាណស្ថិតនៅក្នុង បន្ទប់ជួលខាងលើ លុះ ដល់វេលាម៉ោងកើត ហេតុ ស្រាប់តែលេច
មុខមន្ដ្រីនគរបាលរូប នេះ មកស្រែកឡូឡាថា អាណាលួចម៉ូតូប្អូន អញ រួចហើយដោយសារតែ កំហឹង
ក៏បាន ដកកាំភ្លើងខ្លី កា ៥៤ បាញ់ចំនួន ៨គ្រាប់ ប៉ុន្ដែ ផ្ទុះចំនួន ៥គ្រាប់ ។ ក្រោយពីបង្កការ បាញ់បោះ
បែបអនាធិបតេយ្យទាំងយប់នេះ ជនបង្កខាងលើ បាន រត់គេចខ្លួនបាត់ ដោយ ឡែក បុរស ២នាក់
ដែលស្ថិតនៅក្នុងបន្ទប់ ជួល ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសួរ នាំបន្ដ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ