CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រង អូរពង់មាន់

រមណីដ្ឋាន​អូរព​ងមាន់​បានទាក់​ទាញ​ភ្ញៀវទេសចរ​ជាច្រើនឲ​មក​ទស្សនា នូវ​សម្រស់​ធម្មជាតិ ដ៏​ស្រស់ត្រកាល​របស់​វា ដែល​មាន​កូន​ស្ទឹងតូច​មួយ​ហូរ​ឆ្លងកាត់ និង​ផ្តល់​នូវ​ភាព​មនោ​រម្យ​ជាខ្លាំង​ដល់ ភ្ញៀវទេសចរ​។ ទឹក​បែក​ផ្កាត្រែង ដែល​បាន​ហូរ​ធ្លាក់​ពី​តំបន់​ខ្ពង់រាប កណ្តាល​ទ្រូងព្រៃ បាន​ហូរ​ឆ្លង កាត់​រមណីដ្ឋាន​នេះ ហើយ​បាន​ធ្វើឲ្យ​ទីនេះ ក្លាយជា​កន្លែង​ងូតទឹក​លេង​កំសាន្ត កាល​ពី​ទសវត្សរ៍ មុនៗ​។ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​នេះ ទឹក​ដែល​ហូរ​នេះ​ត្រូវបាន​កាត់ផ្តាច់ ដោយសារ​តែ​ទំនប់​ដ៏​ធំ​មួយ ដែល​ត្រូវបាន​គេ​កសាងឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧។ ក្រៅ​ពី​ស្ទឹង​នេះ នៅ​មាន​កន្លែង កំសាន្ត​ជាច្រើន​ទៀត ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ ឈប់សំរាក​យក​កំលាំង បន្ទាប់​ពី​ការធ្វើ ដំណើរ​អស់​ជាច្រើន​រយ​គីឡូ​ម៉ែត ចេញពី​ខេត្ត​ក្រចេះ មក​កាន់​ខេត្ត​ស្ទឹងត្រែង​។​

​នៅទីនេះ ក៏​មាន​ទំនប់​វា​រី​អគ្គីសនី​មួយ​ដែល​ផ្តល់​ថាមពល ១០KW ដែល​ត្រូវបាន​កសាងឡើង​ដោយ ប្រជាជន​តំបន់​នេះ សម្រាប់​ប្រើប្រាស់​ក្នុង​សហគមន៍​របស់​ពួកគេ ហើយក៏​បាន​ផ្តល់​នូវ​ការទាក់​ទាញ​​ ជា​ខ្លាំង​ដល់​ភ្ញៀវទេសចរ​ផង​ដែរ​។ ការ​លាយ​បញ្ចូល​គ្នា​រវាង រមណីដ្ឋាន​បែប​ធម្មជាតិ និង​បែប សិប្បនិម្មិត នៅក្នុង​ភូមិ​អូរ​ពងមាន់ ក្នុង​ស្រុក​ស្ទឹងត្រែង ហើយ​មាន​ចំងាយ​ត្រឹមតែ ១៩​គ​.​ម​ពី​ទីក្រុង ស្ទឹងត្រែង​តែប៉ុណ្ណោះ ដែល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៧​៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel O’Pong Mohn Site