ភ្នំពេញ៖ ដោយសារតែជិះម៉ូតូឌឺ គ្នាតាមដងផ្លូវ បានបណ្តាលឲ្យបុរសម្នាក់ ត្រូវគ្រាប់កាំភ្លើង ចំ
ពោះក្រោម ឆ្អឹងជំនីរ ខាងស្តាំ ព្រោះតែភាគីម្ខាង បាញ់ចំនួន៤គ្រាប់ តែត្រូវមួយគ្រាប់ កាលពីវេ
លាម៉ោងប្រមាណ ១២និង ៣០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ស្ថិត
នៅចំណុចស្តុបអង្គឌួង ផ្លូវលេខ១១៤កែង ផ្លូវព្រះនរោត្តម ភូមិទី៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូន
ពេញ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ វិចិត្រ អាយុ១៨ឆ្នាំ មុខរបរលក់
នំបុ័ង ស្នាក់នៅផ្ទះជួល ភូមិរោងចក្រ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។ ដោយឡែក ជនបង្កមិន
ស្គាល់អត្តសញាណនោះទេ ពីព្រោះក្រោយកើតហេតុ ជនបង្កមានគ្នា២នាក់ ជិះម៉ូតូ សេ១១០
ពណ៌ខ្មៅមិនចាំស្លាកលេខ អាយុប្រហែល២០ឆ្នាំ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិ ឈ្មោះ ឡាយ សម្តែងរិទ្ធ ជា
អ្នកឌុប ក្នុងគោលបំណងដើរលេងនៅមាត់ទន្លេ ។ ជនរងគ្រោះ និងមិត្តភក្តិ ជិះជុំវិញវត្តភ្នំ២ជុំ រួចបន្តដំណើរដល់ភ្លើងស្តុបអាគារកាណាឌីយ៉ា ក៏ជួបជនសង្ស័យទាំង២នាក់ជិះម៉ូតូ វ៉ាពួកគេ
ហើយស្រែកថា អ្ហែងតាមអញ ។ ពេលនោះជនរងគ្រោះ បានជិះតាមដល់ភ្លើង ស្តុបវត្តនាគវ័ន្ត
ជនសង្ស័យជិះត្រឡប់ក្រោយ ហើយជនរងគ្រោះ ជិះតាម លុះដល់ចំណុចកើតហេតុ ជនសង្ស័យ
បាញ់ចំនួន ៤គ្រាប់ បណ្តាលឲ្យរងរបួស ធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរ ពេទ្យកាល់ម៉ែត។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅស្រាវជ្រាវភ្លាមៗ ផងដែរ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល