CamNews

ព័ត៌មានជាតិ 

ចោរស្លៀកពាក់សិស្ស ចូលភ្ជង់ប្លន់ ដល់ក្នុងផ្ទះយក អស់ជិត ១០០០ USD សង្កាត់ភ្នំពេញថ្មី បានដោយសុវត្ថិភាព

ភ្នំពេញ៖ សង្ស័យអំពើប្លន់ដល់ក្នុងផ្ទះទាំង កណ្ដាលថ្ងៃ នៅក្នុងសង្កាត់ភ្នំពេញថ្មី ដោយក្រុម ចោរមានគ្នា០៤នាក់ស្ថិតក្នុងសំលៀកបំពាក់ជាសិស្ស ជិះម៉ូតូ០២គ្រឿង ក្នុងនោះ មានមួយ
គ្រឿងគេស្គាល់ម៉ាកស្កុបពី។ ពេលធ្វើសកម្មភាពក្រុមចោរប្លន់បាន សម្រុកចូលទៅក្នុងផ្ទះ
ហើយរើកកាយ យកបានកាបូបក្រហមមួយ ក្នុងនោះមាន ប្រាក់ដុល្លារចំនួន៥០០ និងប្រាក់
រៀលជាងមួយលានរៀល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ
២០១៣ នៅចំណុចផ្ទះជួលមួយស្ថិតក្នុងក្រុមទី៤ ផ្លូវបេតុងលេខ១០៧៤ ភូមិ ពោងពាយ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមស្ដ្រីឈ្មោះ សុវត្ដិ ដារ៉ា គុណ ដែល
ជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់មិន នៅ ផ្ទះទេ ទុកអោយកូន តូចៗចំនួន
០៤នាក់នៅចាំផ្ទះ ហើយស្រាប់តែមានមនុស្ស០៤នាក់ជិះម៉ូតូ០២គ្រឿងមកឈប់ នៅលើផ្លូវមុខ
ផ្ទះ រួចក៍នាំគ្នាសម្រុកចូល ក្នុង ផ្ទះរើក កាយ ហើយយកបានកាបូបក្រហមមួយ រួចចេញទៅ
អស់ នេះបើតាមកូនច្បងរបស់គាត់ដែលមានអាយុ១១ឆ្នាំបានប្រាប់។ស្ដ្រីម្ចាស់ផ្ទះ ក៍បានដាក់
ការសង្ស័យដែរ ទៅ លើ មនុស្សក្នុងចំណោមក្រុមចោរ ព្រោះកូនគាត់បានស្គាល់ ថា ពីមុនធ្លាប់
ជួលផ្ទះនៅក្បែរគ្នា។

ទោះជាយ៉ាងណាក៍ដោយ នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី កំពុងត្រួតពិនិត្យកន្លែងកើតហេតុនិងធ្វើ សាក
សួរម្ចាស់ផ្ទះដែលត្រូវក្រុមចោរចូលប្លន់ទាំងថ្ងៃ ដល់ក្នុងផ្ទះហើយ ករណី បែបនេះមិន មែនទើបតែ
កើតជាលើកទីមួយក្នុងខណ្ឌសែនសុខនោះទេ។ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១២ កន្លង ទៅក៍
មានករណីគាស់ ផ្ទះស្ដ្រីជាគ្រូ បង្រៀន សាលាវិចិត្រសិល្បៈទាំងថ្ងៃដូច្នេះដែរនៅក្នុងភូមិ បន្លាស្អិត
សង្កាត់ឃ្មួញ។ ប៉ុន្ដែអ្វីដែលចម្លែកនោះ ចោរមួយក្រុមនេះមានល្បិចខ្ពស់ ដោយ ពួកគេស្លៀកពាក់
ជាឯកសណ្ឋានសិស្ស ជាលេស ដើម្បីប្រព្រឹត្ដបទល្មើសប្លន់ដល់ក្នុងផ្ទះ។ដោយសារមានដានពី
សាក្សីកូនរបស់ម្ចាស់ផ្ទះ រងគ្រោះ ករណីប្លន់មួយនេះគេសង្ឈឹមថា សមត្ថកិច្ចនឹងអាចវែកមុខរក
ក្រុមចោរនេះឃើញនៅពេលដ៍ខ្លីខាងមុខជាមិនខាន៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ