CamNews

តារា 

សង្សារចាស់ Wallace Huo យំស្ទើរសន្លប់ ក្រោយដឹងថា មិត្តភក្តិបានបាត់បង់ជិវិត ក្នុងមួយពព្រិចភ្នែក

តារាចិន ៖ ដោយយោងតាមរបាយការណ៍ពីគេហទំព័រ ETToday បានឲ្យដឹងថា តារាចម្រៀងលោក Qiao Liang Ren ដែលបានសម្លាប់ខ្លួនកាល គឺត្រូវបានគេរកឃើញនៅក្នុងផ្ទះល្វែងមួយ កាលពីថ្ងៃទី ១៦ ខែកញ្ញានេះ ។ 

តារាសម្តែងល្បីឈ្មោះម្នាក់នេះត្រូវបានគេដឹងថា គឺស្លាប់ដោយសារតែជម្ងឺបាក់ទឹកចិត្ត ក្រោយពីបានលឺដំណឹងនេះហើយនាង Chen Qiao ដែលជាអតីតមិត្តស្រីរបស់លោក Wallace Huo បានស្រែកយំ​ស្ទើរសន្លប់ភ្លាមៗ ក្រោយពីបានលឺថា មិត្តភក្តិជិតស្និទ្ធរបស់ខ្លួនបានស្លាប់បាត់បង់ជិវិត ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Chen Qiao គឺជាមិត្តភក្តិជិតស្និទ្ធរបស់លោក Qiao Liang Ren អាចនិយាយបានថា ជិតស្និទ្ធរហូតមានអ្នកគាំទ្រមួយចំនួនយល់ច្រលំថា​ អ្នកទាំង ២​គឺជាសង្សារនឹងគ្នាថែមទៀតផង ប៉ុន្តែការពិតគឺគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះទេ ៕




 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Qiao Liang Ren Wallace Huo Chen Qiao