CamNews

តន្រ្តី 

លោកតា​ចាប៉ី​ដងវែង​ ប្រាជ្ញ ឈួន ចូល​​ពេទ

រាជធានីភ្នំពេញ ៖ លោកតាព្រឹទ្ធភិរម្យ​​ប្រាជ្ញ ឈួន ​អ្នកដេញ​​ចាប៉ីដង​វែង​ដ៏ល្បីល្បាញ​​​​ត្រូវ​​ក្រុម​​គ្រួសារ​សាច់ញាតិ​​បញ្ជូនមក​​សំរាក​ព្យា​បាល​​​នៅមន ្ទីរពេទ្យ​​​កាល់ម៉ែត ក្នុង​វ័យ​​៧៥​ឆ្នាំ ​បន្ទាប់ពីលោកតា​មានអាការ​ស្ពឹ​ក​មួយ​​ចំហៀង​ខ្លួន ហើយ​នេះ​ក៏ជា​ការ​​ចូល​ពេទ្យ​ជាលើកទី​​២​​របស់លោក​តា​ព្រឹទ្ធ​ភិរម្យប្រាជ្ញ ឈួន ​ផងដែរ ។ ភរិយា​របស់​លោកតាព្រឹទ្ធ​ភិរម្យ​មានឈ្មោះ​​អ៊ុក ព្រីង ​វ័យ​​​៦២​ឆ្នាំ ​បាន​មាន​ប្រសាសន៍​​ថា លោកព្រឹទ្ធ​​ភិរម្យ​​មានអាការ​​មិនស្រួល​ខ្លួន​ ដោយ​​សា​រស្ពឹក​​មួយចំហៀង​​​ផ្នែក​ខាងស្តាំ ​និង​និយាយ​​មិនរួច​​ នៅថ្ងៃទី​​១ មករា ​២០១១ ​ទើបក្រុម​គ្រួសារ​​​សាច់ញាតិ​ប្រញាប់​ប្រញាល់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​​ខេត្តតាកែវ ​ព្រោះបច្ចុប្បន្ន​​​​លោក​តា​មក​ស្នាក់នៅ​​ក្នុងភូមិ​​​ស្រម៉ក្រោម ​ឃុំខ្វាវ ​ស្រុក​ទ្រាំង ​ខេត្តតាកែវ ​។ពេលទៅដល់​មន្ទីរពេទ្យ ខេត្ត​តាកែវ ​​​លោក​តា​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន ​​ទទួល​ការពិនិត្យ​​យ៉ាង​​​យក​ចិត្តទុកដាក់​ពីសំណាក់​​​លោក​នាយក​​មន្ទីរ​ពេទ្យ​​​ ប៉ុន្តែ​ដោយ​​សារ​អាការ​​រោគ​​មិនអំណោយ​ផល​ ទើប​​​ត្រូវបញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត​នា​ថ្ងៃ​ដដែល​​ដើម្បី​​បន្តការ​ជួយ​សង្គ្រោះ ។ អស់រយៈ​​ពេល​​បួនថ្ងៃ​​កន្លងមក​​នេះ វេជ្ជបណ្ឌិត​​នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត​​បាន​ត្រួត​ពិនិត្យ​​​ និង​តាម​ដាន​អាការ​​លោកតាព្រឹទ្ធ​ភិរម្យ​ប្រាជ្ញ ឈួន ​យ៉ាង​យក​ចិត្តទុកដាក់​​ រហូតធ្វើ​ឱ្យ​លោក​តា​អាច​និយាយ​​បាន​​ ប៉ុន្តែ​​នៅ​​ស្ពឹក​មួយ​ចំហៀង​​​ខ្លួន​ផ្នែក​ខាង​ស្តាំ ធ្វើ​ឱ្យ​​ដើរ​​មិន​រួច​ដដែល ។​ គួររំលឹក​​ផងដែ​រថា ​លោកព្រឹទ្ធ​​​ភិរម្យ​​ប្រាជ្ញ ឈួន និង​​​ភរិយា​ឈ្មោះ​​អ៊ុក ព្រីង ​មាន​​កូនប្រុស​ចំនួន​​​៥​នាក់ បច្ចុប្បន្ន​​​លោកតា​​រស់នៅ​ភូមិ​ស្រម៉ ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ​ខេត្តតាកែវ ​ហើយ​ជីវ​ភាព​មិនជា​ធូរធារ​នោះទេ ។ លោកតា​ព្រឹទ្ធ​​ភិរម្យ​​ប្រាជ្ញ ឈួន ​ចេះ​ដេញ​ចាប៉ី​ដង​វែងតាំង​ពី ​អាយុ​​៨​ឆ្នាំមក​ម៉្លេះ ។ព័ត៌មានលំអិត​នឹងផ្សាយ​ជូននៅ​ពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិ​ភាព.

Tags: