CamNews

ព័ត៌មានជាតិ 

នាយក្រូច ត្រូវ​សមាគម ខ្មែរ-ឥស្លាម ព្រមាន​ឲ្យ​សុំទោស​ជា​សាធារណៈ (video inside)

ភ្នំពេញ៖នាយក្រូច ជាតារាកំប្លែងមានឈ្មោះល្បី ក្នុងក្រុមនាយ ពាក់មី ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN កាលពីពេលថ្មីនេះ ត្រូវបានសមាគមខ្មែរ-ឥស្លាម បញ្ចេញប្រតិកម្ម និងបានធ្វើការព្រមាន ឲ្យសុំទោសជាសាធាណៈ ពាក់ព័ន្ធនឹងការសម្ដែងរបស់លោក ប៉ះពាល់កិត្តិយស របស់បងប្អូន ជនជាតិឥស្លាម។

ការប្រតិកម្ម និងព្រមានជាសាធារណៈ នៅពេលនេះ គឺបន្ទាប់ពីនាយក្រូច បានសម្ដែងរឿងកំប្លែង ជាមួយនាង អ៉ីត កាលពីឆ្នាំ២០១១ ក្នុងកម្មវិធីពិព័រណ៍ពាណិជកម្មភូមិមួយ ផលិតផលមួយ ដែល បានធ្វើឡើងក្នុងខេត្តកែប។ នៅក្នុងឈុតឆាក ដែលនាយក្រូចសម្ដែងជាមួយនាង អ៉ីត គឺលោកបាន ដើរតួជាគ្រូដាក់ស្នេហ៍ ជនជាតិខ្មែរ-ឥស្លាម ដោយបានតែងខ្លួន និងនិយាយតាមបងប្អូនឥស្លាម ទាំងអស់។

ទោះបីជាយ៉ាងណា ក្នុងពេលសម្ដែង នាយក្រូច បាននិយាយចំអេសចំអាស ក្នុងឋានៈខ្លួនកំពុងដើរ តួជាគ្រូដាក់ស្នេហ៍ ដែលធ្វើឲ្យអ្នកទស្សនា គិតថា គ្រូស្នេហ៍ជាជនជាតិចាម តែងតែប្រព្រឹត្តិទង្វើ មិនគប្បីបែបនេះ ។ បញ្ហានេះបានធ្វើឲ្យសមាគមខ្មែរ-ឥស្លាម មានការខឹងសម្បារ ព្រោះគ្រូស្នេហ៍ ជាជនជាតិឥស្លាម មិនដែលប្រព្រឹត្តិទង្វើ មិនសមរម្យបែបនេះឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: National News Social news ព័ត៌មានជាតិ