CamNews

តារា 

Molly Glynn ជិះកង់ដើរលេង ត្រូវដើមឈើ រលំសង្កត់លើដល់ស្លាប់ ខណៈពេលមានខ្យល់ព្យុះមួយដ៏ខ្លាំង (មានវីដែអូ)

តារាសំដែងស្រី Molly Glynn ដែលបានដើរតួនៅក្នុងរឿង "Chicago Fire" បានស្លាប់ដោយសារតែដើមឈើមួយដើម បានរលំលើ នាងខណៈពេលដែលមានព្យុះ នេះបើតាមប្តីរបស់នាងឲដឹង។ 








Glynn  ដែលមានអាយុ ៤៦ឆ្នាំ បានជិះកង់់លេងនៅឯ​ ជាយក្រុង Chicago ជាមួយនឹងប្តីរបស់នាងលោក Joe Foust ស្របពេលដែលមានខ្យល់ព្យុះមួយយ៉ាងខ្លាំងបានបក់បោកធ្វើឲរលំដើមឈើ និងសង្កត់ត្រូវនាងតែម្តង។ នាងត្រូវបាន បញ្ជូនទៅ មន្ទីរពេទ្យនៅក្នុងទីក្រុង Evanston ភ្លាមៗ  ដែលវានៅជិតនឹងជាយក្រុង Chicago។ ដោយសារតែស្ថានភាព ធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបាន នាងក៏បានបាត់បង់ជីវិត នៅឯមន្ទីរពេទ្យនោះទៅ។




អ្នកស៊ើបអង្កេតម្នាក់បានប្រាប់ CNN ថា៖ មន្ត្រីប៉ូលីសកំពុងស៊ើបអង្កេតករណីនេះ ដោយធ្វើការពិនិត្យសាកសព។ ការស្លាប់របស់នាង បានធ្វើឲសហគមន៏ភាពយន្ត Chicago  ជួបប្រទះបញ្ហាលំបាកជាច្រើន។ 


 

 

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  cnn 

 


Tags: Molly Glynn