ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ទៅគេហទំព័រ គណៈកម្មាធិការជាតិ រៀបចំការ
បោះឆ្នោត (គ.ជ.ប) ដែលមានអាសយដ្ឋាន Voterlist.gov.kh នឹងលែងដំណើរ ការដូចអ្វីដែល
គ.ជ.ប បានជូនដំណឹងតាំងពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣។
នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត
ដែលបានចេញ ផ្សាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣។
សេចក្តីប្រកាសបន្តថា ការសម្រេចរបស់គ.ជ.ប ក្នុងការបញ្ឈប់ដំណើរការគេហទំព័រនេះ ដើម្បី
ទប់ស្កាត់ភាពគ្មាន សណ្តាប់ធ្នាប់ និងភាពមិនប្រក្រតី និងដើម្បីជៀសវាង ការប្រមូលផ្តុំអ្នកបោះ
ឆ្នោត មកពិនិត្យឈ្មោះ ក្នុងបញ្ជី បោះឆ្នោតតាមគេហទំព័រ ដោយភាគីណាមួយ នៅថ្ងៃទី២៧-
២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃហាមឃាត់ធ្វើ សកម្មភាពឃោសនាបោះឆ្នោត។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី២៧-២៨ខែកក្កដា ឆ្នាំ២០១៣ អ្នកបោះឆ្នោតអាចរកមើល
ឈ្មោះ របស់ខ្លួនក្នុង បញ្ជីបោះឆ្នោត ដែលបានបិទផ្សាយ នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំ
ការបោះឆ្នោត (គឃ/សប) តាំងពីចុងខែ មិថុនា រហូតដល់ថ្ងៃបោះឆ្នោត។ បន្ថែមពីលើ ប័ណ្ណ
ព័ត៌មានអ្នកបោះឆ្នោត អាចរកមើលឈ្មោះ របស់ខ្លួនក្នុង បញ្ជីបោះឆ្នោតបាន នៅតាមការិយា
ល័យបោះឆ្នោត ដែលបានបិទនៅថ្ងៃទី២៧-២៨កក្កដា។ លើសពីនេះទៀត ចាប់តាំងពីខែមិថុនា
រហូតដល់ថ្ងៃទី២៧ កក្កដា អ្នកបោះឆ្នោត អាចទូរស័ព្ទដោយផ្ទាល់ មកមជ្ឈមណ្ឌលកុំព្យូទ័រ នៃ
គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ដើម្បីរកឈ្មោះ ក្នុងបញ្ជីបោះឆ្នោត តាមរយៈទូរស័ព្ទចំនួន៥ខ្សែ
គឺ០១១ , ០១៦ , ០៨១ , ០៨៦ , ០៩៩ ៩៨ ៧៧ ៦៦ ។ចំពោះថ្ងៃបោះឆ្នោត អ្នកបោះឆ្នោត អាច
ប្រើសេវាទូរស័ព្ទដដែលនេះ ចាប់ពី ម៉ោង ៧ព្រឹក ដល់១៥រសៀល៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល