ភ្នំពេញៈ ប្រធានក្រុមបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា បានបង្ហាញរូបថតមួយសន្លឹក នៅលើ បណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាង ដោយបង្ហាញថា នាងធ្លាក់ខ្លួនឈឺ កំពុង តែសម្រាក ព្យាបាល នៅមន្ទីរពេទ្យឯកជន មួយកន្លែង ។
បើតាមប្រភពពីមិត្តភក្តិជិតដិត របស់តារាសម្តែង និងជាប្រធានក្រុមបង្ហាញម៉ូដ កញ្ញា សារ៉ា បាន ប្រាប់ គេហទំព័រ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ថា នាងទើប តែ ទទួលបាន ព័ត៌មាននេះដែរ ឲ្យតែសារ៉ា គេធ្វើការងារច្រើន អត់មានពេល សម្រាក គឺឈឺហើយ ដូចឃើញពេលនេះ ស្រាប់ គឺការបង្ហោះរូបគេង នៅលើគ្រែ ព្យួរសារ៉ូម និងដាក់ខ្យល់ អុកស៊ីសែន សន្លប់មិនដឹងខ្លួន ។
ប្រភពខាងលើបាន ប្រាប់ឲ្យដឹងបន្តទៀតថា មួយរយៈពេលនេះ សារ៉ា មានការមមាញឹក ជាមួយ ការងារ ច្រើន ចុះខេត្តបន្តផង ដើរម៉ូដនៅតាមកញ្ចក់ ទូរទស្សន៍ទៀត ហេតុដូច្នេះហើយ នាងមិន សូវមានពេល គ្រប់គ្រាន់ ក្នុងការគេង និងសម្រាកច្រើន ទើបធ្វើឲ្យនាង មានសុខភាពខ្សោយ ដល់ ថ្នាក់ឈឺចូលពេទ្យ បែបនេះតែម្តងទៅ ។
បើទោះជាយ៉ាងប្រភពខាងលើនេះ មិនបានបញ្ជាក់ច្បាស់ថា កញ្ញា សារ៉ា មានជំងឺអ្វីឲ្យប្រាកដ និង មិនបញ្ជាក់ថា នាងចូលមន្ទីពេទ្យ តាំងពីពេលណានោះឡើយ ដោយគេគ្រាន់តែអះអាងយ៉ាងខ្លីថា ទើបតែទទួលបានព័ត៌មាន នេះដូចគ្នាក្រោយពីឃើញនាង បង្ហោះរូបនៅលើបណ្តាញទំនាក់ទំនង សង្គមផ្ទាល់ខ្លួនរបស់នាង ។ ដោយឡែកសម្រាប់ កញ្ញា សារ៉ា ផ្ទាល់LookingTODAY នៅមិនទាន់ ទាក់ ទងបានទេ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល