CamNews

ព័ត៌មានជាតិ 

នគរបាល អន្តោប្រវេសន៍ ចុះចាប់ជនជាតិវៀតណាម នៅតាមហាងកាហ្វេ និងហាងកោសជប់

ភ្នំពេញ : កម្លាំងនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ បានបើកប្រតិបត្តិការ ចុះចាប់ជនជាតិវៀតណាម តាមហាងកាហ្វេមួយកន្លែង និងហាងកោសជប់ ២កន្លែង ស្ថិតនៅតាមផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

ប្រតិបត្តិការដំបូង កម្លាំងសមត្ថកិច្ច បានចុះទៅហាងកាហ្វេ ណាត់ ដោយឃាត់ខ្លួនជនជាតិវៀតណាម ចំនួន១០នាក់  ប្រុស១នាក់ ស្រី ៩នាក់ ហើយបាននិងកំពុងបន្ត ទៅតាមហាងកាហ្វេ ផ្សេងទៀតផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP