មានប្រភពពត៌មានជាច្រើនក្នុងប្រទេសអាមេរិកបានធ្វើការចុះផ្សាយនូវពត៌មានស្តីពី តារា
ចំរៀង POP ដ៏ល្បីឈ្មោះ Britney Spears បានយល់ព្រមទទួលយកពាក្យស្នើសុំរៀបការ
របស់មិត្តប្រុសគឺលោក Jason Trawick នៅឯ Las Vegas កាលពីរាត្រីថ្ងៃទី១៥ ខែធ្នូ ២០១១
កន្លងទៅថ្មីៗនេះ។
ព្រឹកថ្ងៃទី១៦ ធ្នូ ២០១១ លោក Jason Trawick បានធ្វើកិច្ចសម្ភាសមួយ ជាមួយគេហទំព័រ
Access Hollywood និងដោយមិនអាចលាក់បាំងបាននូវដំណឹងដ៏គួរអោយរំភើបនេះលោកក៏
បានបង្ហើបថា៖ "ពួកខ្ញុំពិតជាបានភា្ជប់ពាក្យជាមួយគ្នាមែន"។ Britney Spears និងមិត្តប្រុស
គឺលោក Jason Trawick បានផ្អាកនូវរាល់គំរោងទាំងឡាយដើម្បីប្រារព្ធធ្វើនូវពីធីភ្ជាប់ពាក្យ
នេះនៅឯ Las Vegas ។ អ្នកទាំងពីរបានអញ្ជើញមិត្តភក្តិជិតស្និទ្ធមួយចំនួនរបស់ខ្លួន ក៏ដូចជា
សមាជិកនៃក្រុមគ្រួសារចូលរួមនិងបង្ហាញវត្តមាននៅឯ resort Planet Hollywood ដើម្បីជាការ
ជូនពរដល់ពួកគេផងដែរ។
Vegas ក៏គឺជាកន្លែងដែល Britney បានប្រារព្ធធ្វើនូវពិធីអាពាហិ៍ពិពាហិ៍ និងលែងលះគ្នាជា
មួយសា្វមីដំបូងរបស់ខ្លួនផងដែរគឺលោក Jason Alexander ,គ្រប់យ៉ាងគឺបានអូសបន្លាយត្រឹម
តែក្នុងរយៈពេល ៥៥ ម៉ោងប៉ុណ្ណោះ។ ដោយឡែកថ្ងៃដែល Jason Trawick បានពោលពាក្យ
ស្នើសុំរៀបការជាមួយ Britney Spears ក៏ជាថ្ងៃខួបកំណើតគំរប់ ៤០ឆ្នាំរបស់ Jason ផងដែរ។
ចិញ្ចៀនដែលលោកបានបំពាក់អោយ Britney គឺជាសមិទ្ធិផលរបស់យីហោរ Neil Lane ដែល
មានដាំត្បូងចំនួនបីការ៉ាត់និងមានដាំគ្រាប់ពេជ្រតូចៗនៅជុំវិញជាច្រើន។ Jason បានធ្វើការ
ពិព័ណនាអំពីចិញ្ចៀនភ្ជាប់ពាក្យនោះជាមួយទំព័រ Us ថា៖" ចិញ្ចៀននោះពិតជាមានលក្ខណៈ
បែបប្រពៃណីបំផុត។ ខ្ញុំបានធ្វើការជ្រើសរើសយកចិញ្ចៀននេះ និងដឹងយ៉ាងច្បាស់ថា Britney
នឹងពេញចិត្តវា។ នៅក្រោយពេលដែលទទួលកាដូខួបកំណើតពី Britney និងកាត់នំរួចរាល់ ខ្ញុំ
បានបង្កើតនូវការភា្ញក់ផ្អើលជាមួយចិញ្ចៀននេះ"។
លោក Jason ធម្មតាតែងតែចំណាយពេលជាច្រើនរបស់ខ្លួនដើម្បីនៅក្បែរ Britney និងកូន
ទាំងពីររបស់នាង។
ចំណែកឯ Britney វិញក៏មិនអាចលាក់បាំងបាននូវក្តីរំភើបនេះផងដែរ ដោយនាងបានធ្វើការ
ចែករំលែកភ្លាមៗជាមួយអ្នកគាំទ្ររបស់នាងនៅលើទំព័រ Twitter ថា៖" ឱព្រះអើយ !យប់ម៉ិញ
Jason បានធ្វើអោយខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគាត់ជូនកាដូដល់ខ្ញុំ វាគឺជា
កាដូដែលស្ថិតក្នុងក្តីស្រម៉ៃរបស់ខ្ញុំតាំងពីយូរយារមកហើយ។ ខ្ញុំចង់បង្ហាញជូនអ្នកទាំងអស់គ្នា
អោយបានឃើញនៅពេលនេះ ! ខ្ញុំពិតជារំភើបណាស់ !"។
ឪពុករបស់ Britney គឺលោក Jamie Spears ក៏យល់ព្រមអនុញ្ញាតអោយលោក Jason រៀប
ការជាមួយកូនស្រីជាទីស្រលាញ់របស់លោកផងដែរ។ តារាចំរៀង Britney Spears ចាប់ផ្តើម
មានទំនាក់ទំនងស្នេហាជាមួយលោក Jason កាលពីកំឡុងឆ្នាំ ២០០៩ ដែលខណៈពេលនោះ
លោកគឺជាអង្គរក្សតាមការពាររបស់ Britney Spears ។ កន្លងមក Britney ក៏ធ្លាប់បានភ្ជាប់
ពាក្យជាមួយលោក Kevin Federline ផងដែរ និងបានលែងលះគ្នានៅឆ្នាំ ២០០៦,ពួកគេបង្កើត
បានកូនប្រុសពីរនាក់គឺ Preston អាយុ ៦ឆ្នាំ និង Jayden មានអាយុ ៥ឆ្នាំ៕
ប្រភព៖ Infonet
ដោយ៖ រដ្ឋា