CamNews

ព័ត៌មានជាតិ 

នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងស្ដុក និងចែកចាយ ឱសថក្លែងក្លាយ

ភ្នំពេញ ៖ នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងស្ដុក និងចែកចាយ ឱសថក្លែងក្លាយ មួយកន្លែងនៅក្នុង ខណ្ឌឫស្សីកែវ ដោយរឹបអូស បានថ្នាំពេទ្យចម្រុះ និងសង្ស័យថា ក្លែងក្លាយជាច្រើន មុខដើម្បីយកទៅត្រួតពិនិត្យ។

សេចក្ដី រាយការណ៍បានឲ្យដឹងថា ការបង្ក្រាបទីតាំងនាំចូល ស្ដុកនិងចែកចាយឱសថក្លែងក្លាយនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅផ្ទះលេខ២៤ ផ្លូវលេខ១១ ក្នុងបុរីមួយកន្លែង ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកតុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឡុង ស្រេង អនុប្រធាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។

ប្រភពបន្តថា កម្លាំងសមត្ថកិច្ចនគរបាល កំពុងប្រមូលឱសថទាំងនោះ និងធ្វើកំណត់ហេតុបង្កសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP