CamNews

ព័ត៌មានជាតិ 

ម៉ូតូសង់ការ៉េ បុកគូទរថយន្ត កុងតឺន័រ ចតលើទ្រូងផ្លូវ ស្លាប់បីនាក់ រងរបួសធ្ងន់ម្នាក់ មុខវត្តចំម្ប៉ា

ភ្នំពេញ៖ យ៉ាងហោចណាស់ បុរសចំនួន៣នាក់ អាយុជាង២០ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង
កើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារ តែជនរងគ្រោះទាំងនេះ បានបើក ម៉ូតូឌុបគ្នា
ហើយជ្រុលទៅបុក គូទរថយន្តកុងតឺន័រ ដែលចតចោល នៅលើទ្រូងផ្លូវ ស្ថិតនៅ មុខចំម្ប៉ា ភូមិ
ជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ នៅវេលាម៉ោង ១០៖៤០នាទី យប់ថ្ងៃទី៣១ ខែ
សីហា ឆ្នាំ២០១៣នេះ។

សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ បានបើក
ម៉ូតូសង់ការ៉េ មួយគ្រឿងតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិច ទៅកើត លុះទៅដល់
មុខវត្តចំម្ប៉ា បានជ្រុលទៅបុក គូទរថយន្ត កុងតឺន័រ ដែលចោតចោលលើទ្រូងផ្លូវ ពាក់ស្លាកលេខ
ភ្នំពេញ 3B-0165 បណ្តាលឲ្យ ស្លាប់ភ្លាមៗ ចំនួន៣នាក់ និងរងរបួសធ្ងន់ម្នាក់ ។ យ៉ាងណាក៏ដោយ
អត្តសញ្ញាណ ជនរងគ្រោះមិនទាន់ ត្រូវបានគេដឹងនោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន និងកម្លាំងនគរបាល ចរាចរជើងគោក បានទៅជួយ
អន្តាគមន៍ភ្លាមៗ ផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ