CamNews

ព័ត៌មានជាតិ 

ពិធីដង្ហែសពសម្តេច ជា ស៊ីម ចាប់ផ្តើមហើយ

ភ្នំពេញ៖នៅម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥នេះ សពរបស់សម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានដង្ហែពីគេហដ្ឋានសម្តេច នាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទៅកាន់វត្តបទុមវត្តី ដោយមានថ្នាក់ដឹកនាំមន្រ្តីរាជការ និងប្រជាជនយ៉ាងច្រើនកុះករចូលរួម។

ដោយឡែកសម្រាប់ពិធីបូជាវិញ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នឹងប្រទានភ្លើងបូជាសព សម្តេច ជា ស៊ីម៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP