ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់យ៉ាងខ្លាំង ទៅលើអង្គការ អភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) មានមូលដ្ឋាន នៅខេត្តកំពង់ឆ្នាំង ដែលបានដើរប្រមូលប្រាក់កម្ចីពីប្រជាពលរដ្ឋ ហើយធានាផ្តល់ការប្រាក់១០% ក្នុងមួយខែ ។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៤១ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥នេះ។ ។ កាលពីចុងខែឧសភា កន្លងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំឱ្យចាញ់បោក អង្គការ AIF ដែលធ្វើបេសកកម្មខ្ចីលុយពីប្រជាពលរដ្ឋ ហើយសន្យាផ្តល់ការប្រាក់១០ភាគរយក្នុងមួយខែ ។ ក្រសួងបានចាត់ទុកថា នេះជាករណីឆបោក ទៅលើ ប្រជាពលរដ្ឋ ដែលធ្វើឡើងជាលក្ខណៈបណ្តាញតៗគ្នា៕
រូបភាពឯកសារ
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល