ភ្នំពេញ ៖ ក្រុមព្រះសង្ឃ ចំនួន៤អង្គ និងព្រះចៅអធិការវត្តថ្មី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ បាននាំគ្នាផឹក ស្រាស្រវឹងរៀងៗខ្លួន លើកគ្នីគ្នាទៅវាយព្រះសង្ឃ មួយអង្គនិងប្រជាពលរដ្ឋម្នាក់ទៀតរងរបួស នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤នេះ។
យុវជនម្នាក់ ឈ្មោះ ជា ដរា ដែលបានចូលរួមតវ៉ា ប្រឆាំងនឹងការវាយព្រះ សង្ឃនៅមុខវត្តថ្មី បាននិយាយ បា្រប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា នៅព្រឹកនេះក្រុម៥អង្គ ក្នុងនោះមាន ចៅអធិការ វត្តមួយអង្គផងនោះ បាននាំគ្នាវាយ ទាត់ធាក់លើ ព្រះសង្ឃមួយទៀត ខណៈដែល សង្ឃនោះមិន បានធ្វើអ្វីខុស។
ជា ដរា បន្ថែមថា ដោយសារតែឃើញទង្វើ ប្រាកចាកពីព្រះពុទ្ធសាសនា របស់ក្រុមព្រះសង្ឃ មិនគោរពធម៌វិន័យ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ប្រហែលជា៤០០នាក់ បាននាំគ្នាតវ៉ា នៅមុខវត្តចំពោះ សកម្មភាព មិនគប្បី របស់ព្រះសង្ឃទាំងនោះ។
យុវជនខាងលើបន្តថា គោលបំណងសំខាន់របស់ប្រជាពលរដ្ឋតវ៉ានេះ ដើម្បីទាមទារឲ្យ ក្រសួងធម្មការ និងសាសនា ព្រមទាំងគណៈសង្ឃ ឲ្យទំលាក់តួនាទី របស់ព្រះចៅអធិការ និងចាប់ផ្សឹក ព្រះសង្ឃ៤អង្គ ហើយដាក់ទោស ទណ្ឌទៅ តាមច្បាប់។
យុវជន ជា ដរា បានបញ្ជាក់ថា ប្រសិនបើមិនមានចំណាត់ការចំពោះព្រះសង្ឃទាំងនោះទេ ក្រុមប្រជា ពលរដ្ឋនឹង នាំគ្នាទៅតវ៉ា នៅមុខក្រសួងធម្មកានៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ស្អែកនេះហើយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល