ព័ត៌មានវីដេអូ៖ វីដេអូខ្លីមួយបាន លេចខ្លួនឡើង ក្នុងគេហទំព័រយូធូប បានធ្វើឲ្យរបូតចំងល់របស់ប្រិយមិត្ដជាច្រើន ដែលកំពុងតែមានការងឿងឆ្ងល់ពីមូលហេតុ ដែលកីឡាករ Neymar មានប្រតិកម្មនឹង អ្នកគាំទ្ររបស់ក្រុម Man City ខណៈដែលកីឡាករ សម្រាកការប្រកួត ១៥ នាទីចុងក្រោយ ។
យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រអន្ដរជាតិជាច្រើន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង ខណៈដែល Messi បរាជ័យ គ្រាប់បាល់ប៉េណង់ទី ធ្វើឲ្យភ្ញាក់ផ្អើលដល់ ប្រិយមិត្ដគាំទ្រ Man City ត្រេកអរសប្បាយចិត្ដ ហើយក៏ចំពេលយុវជនម្នាក់នោះ ងាកមុខចំ កីឡាករ ដោយប្រើទឹកមុខ និង ក្រសែភ្នែក ធ្វើឲ្យកីឡាករមានការ ខឹង ហើយ ក៏ប្រើកាយវិការ ដើរសំដៅទៅកាន់ ប្រុងនឹង វាយ ប៉ុន្ដែត្រូវ បានគេឃាត់ទាន់ ហើយសម្រួលស្ថានការណ៍ឲ្យល្អប្រសើរឡើងវិញ។
ដើម្បីកាន់តែច្បាស់នូវមន្ទិលសង្ស័យមួយនេះ តោះទស្សនា វីដេអូខាងក្រោមទាំងអស់គ្នា ៖