CamNews

ព័ត៌មានជាតិ 

គណបក្ស ប្រជាជន អបអរសាទរ ថ្ងៃជ័យជំនះ ៧មករា លើកទី៣៤

ភ្នំពេញ៖ គណបក្ស ប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០១៣ នេះ បានរៀបចំពិធី
អបអរសាទរ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-៧ មករា ២០១៣ លើកទី៣៤ ដែលប្រារព្ធធ្វើ
ឡើង នៅទីស្នាក់ការ កណ្តាល គណបក្សប្រជាជន (គ៨៥) ដោយស្ថិតក្រោម អធីបតីភាព
របស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានកិត្តិយស គណបក្ស ប្រជាជន សម្តេចតេជោ ហ៊ុន សែន អុនប្រធាន គណ
បក្ស ប្រជាជន ព្រមទាំងមន្រ្តីជាន់ខ្ពស់ និងសមាជិកសមាជិកា គណបក្សប្រជាជន ជាច្រើនរូប
ផ្សេងទៀត។

នៅក្នុងអង្គមទ្ទីញ ខាងលើនេះ សម្តេចពញាចក្រី ហេង សំរិន បានឡើងអាន សន្ទរកថា ទៅ
កាន់សមាជិក សមាជិកា គណបក្ស ដែលចូលរួម យ៉ាងច្រើនកោះកុះ។

សូមបញ្ជាក់ថា គណបក្សប្រជាជន តែងតែប្រារព្ធ ទិវាអបអរសាទរ ថ្ងៃជ័យជំនះ ៧មករា ជា
រៀងរាល់ឆ្នាំ បើទោះបី ថ្ងៃនេះ ត្រូវបានជន អគតិមួយចំនួន មានការ រិះគន់ក៏ដោយ ។ ជាមួយ
គ្នានេះ នៅតាមបណ្តាខេត្ត ថ្នាក់ដឹកនាំខេត្ត និងជាន់ខ្ពស់ បានប្រារព្ធទិវារនេះ ជាបន្ត បន្ទាប់
ផងដែរ។

សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា គណបក្សប្រជាជន សូមបញ្ជាក់នូវការគាំទ្រ នូវ
បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អណត្តិទី៥ និងសម្រាប់អណត្តិ
បន្តបន្ទាប់ទៀត៕

DAP-News

DAP-News



ប្រភព ៖ DAP


Tags: គណបក្ស ប្រជាជនកម្ពុជា ៧មករា CPP 7 January