CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនស្ដ្រីមេការនៅហាងស្រា“កាដូ ហាងស្រាអ៊ីតាលី” សង្ស័យពាក់ព័ន្ធការបង្ខាំង មនុស្សខុសច្បាប់

ភ្នំពេញ  ៖ ប្រតិបត្ដិការចុះឆែកឆេរនិង សួរនាំនៅក្នុងហាងស្រាយីហោ កាដូហាង ស្រាអ៊ីតាលី ដែលស្ថិតនៅសង្កាត់ផ្សារកណ្ដាល ទី២ ខណ្ឌដូនពេញ របស់កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ កម្លាំង សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនស្ដ្រី មេការម្នាក់ ជាជនជាតិបរទេសដើម្បីយក ទៅសួរនាំ ដោយសង្ស័យពាក់ព័ន្ធការបង្ខាំង មនុស្សខុសច្បាប់ ។

ក្នុងប្រតិបត្ដិការដែលដឹកនាំដោយព្រះ រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកជេត ខេមរា ខាងលើនេះ សមត្ថកិច្ច ក៏ បានរកឃើញបុគ្គលិកជាស្ដ្រីជនជាតិបូឡាវី ម្នាក់ ដែលអះអាងថា ជាជនរងគ្រោះនោះ ហើយបានបញ្ជូនទៅធ្វើការសួរនាំបន្ដនៅ កន្លែងសមត្ថកិច្ច ។

ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ លោកប៉ុល ភិធេយ្យ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ដំណើរ រឿងនេះ មុនដំបូងស្ដ្រីជនជាតិបូឡាវីបានទូរ ស័ព្ទទៅក្រុមគ្រួសាររបស់ខ្លួននៅឯស្រុកកំណើត ដោយអះអាងថា ថៅកែហាងចាប់ បង្ខាំងមិនឱ្យធ្វើដំណើរទៅកាន់ស្រុកកំណើត វិញ។

លោកប៉ុល ភិធេយ្យ បានបញ្ជាក់ទៀត ថា ក្រោយទទួលបានទូរស័ព្ទពីកូនស្រីរបស់ ខ្លួនរួចមក ក្រុមគ្រួសារបានទូរស័ព្ទសុំជួយ អន្ដរាគមន៍ពីអង្គការ IOMរួចអង្គការបាន ប្ដឹងបន្ដមកកាន់ នាយកដ្ឋានរបស់លោក ចុះ ទៅធ្វើការស្រាវជ្រាវ និងឆែកឆេរនៅក្នុង ហាងនោះតែម្ដង ។

បើតាមប្រធាននាយកដ្ឋានរូបនេះ ក្រោយ ការចុះទៅសួរនាំឃើញថា មានករណីគួរឱ្យ សង្ស័យច្រើនពីព្រោះបុគ្គលិកស្រី ដែលអះ អាងថា ជាជនរងគ្រោះនោះ នៅធ្វើការនិង លក់ស្រាជាធម្មតា ប៉ុន្ដែយ៉ាងណានោះកម្លាំង របស់លោក បានធ្វើការនាំខ្លួនស្ដ្រីមេការជន ជាតិបរទេសនិងនារីរងគ្រោះ ឆ្ពោះទៅធ្វើការ សួរនាំបន្ដទៀត និងមានវិធានការតាមនីតិ វិធី ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច មូលដ្ឋានដែលចូលរួមប្រតិបត្ដិការចុះឆែក ឆេរនៅក្នុងហាងលក់ស្រាខាងលើនេះ បាន បញ្ជាក់ថា ក្រុមគណៈកម្មការ ដែលមាន លោកសាវ សុបញ្ញា ជាអនុប្រធាននាយក ដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន ដឹកនាំនោះ បានជួបនិងស្ដ្រីបរទេស ម្នាក់ ហើយសួរនាំរកម្ចាស់ទីតាំង ប៉ុន្ដែនាង ឆ្លើយថា ម្ចាស់ទីតាំងធ្វើដំណើរទៅក្រៅ ប្រទេសបាត់ហើយ រួចក៏សម្រេចនាំខ្លួនទៅ បន្ដការសួរនាំនៅនាយកដ្ឋានតែម្ដងទៅ ៕

 

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP