CamNews

ព័ត៌មានជាតិ 

ជិះរថយន្តដេញបាញ់តាំងពីម្តុំ ទីស្តីការគណៈរដ្ឋមន្រ្តី រហូតមកដល់មុខមន្ទីរពេទ្យកាល់ម៉ែត រងរបួសធ្ងន់២នាក់

ភ្នំពេញ៖ ស្នូគ្រាប់កាំភ្លើង បានឮផ្ទួនៗគ្នា តាំពីម្តុំ ទីស្តីការគណៈរដ្ឋមន្រ្តី រហូតមកដល់មុខមន្ទីរ
ពេទ្យកាល់ម៉ែត ដែលបង្កឡើង ដោយមនុស្សទំនើង មួយក្រុម ជិះរថយន្តស៊េរីទំនើប មួយគ្រឿង
អ្នកខ្លះថា ឡង់រូវ៉ែ និងអ្នកខ្លះទៀតថា លុច្សស៊ីសនោះ បានដេញបាញ់គ្នា នៅតាមផ្លូវ ដោយគ្មាន
ខ្លាចញញើត និងសមត្ថកិច្ច ក៏ដូចជាបទបញ្ជារបស់ថ្នាក់ ដឹកនាំនោះឡើយ។

នៅក្នុងហេតុការណ៍ជិះ រថយន្តដេញបាញ់គ្នា ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ប្រហែល
២៖៣០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយកើតឡើងតាំងពីម្តុំ សណ្ឋា
គារណានជីង ផ្លូវកម្ពុជាក្រោម បន្តរហូតមកដល់ ក្តាន់ពីរនៅជិត ទីស្តីការគណៈរដ្ឋមន្រ្តី និងមកដល់
មុខមន្ទីរពេទ្យ កាល់ម៉ែតទៀតផង និងបានបណ្តាលឲ្យ ជនរងគ្រោះចំនួន២នាក់ ក្នុងនោះបុរស និង
នារី បានរងរបួសធ្ងន់ រីឯអ្នករួមដំណើរម្នាក់ទៀតមិនមានរងរបួសនោះទេ ។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ និងសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេល
កើតហេតុ ជនរងគ្រោះទាំងពីរនាក់ ដែលជិះរថយន្តប្រភេទ ស្ព័រ បានបើកចេញពីរាំលេងកំសាន្ត
នៅក្លឹប ម៉ូណាកូ នៅខណ្ឌសែនសុខ ប៉ុន្តែពេលកំពុងបើកចេញនោះ ស្រាប់តែមានរថយន្ត ស៊េរី
ទំនើបមួយគ្រឿង សង្ស័យ ឡង់រ៉ូវែ ពណ៌ស បើកតាមពីក្រោយ។

ដោយគ្មានការ សង្ស័យថា ជនបង្ករករឿងនោះ ជនរងគ្រោះទាំងពីរនាក់ បានបន្តជិះរថយន្ត មក
ហូបបបរសរ នៅតាមផ្លូវ កម្ពុជាក្រោម រួចហើយក៏ជិះ រថយន្តកាត់តាម សណ្ឋាគារណានជីងពេល
នោះស្រាប់ តែជនបង្កនៅក្នុងរថយន្ត ឡង់រ៉ូវែ បានបាញ់មួយគ្រាប់ បណ្តាលឲ្យជនរងគ្រោះរង
របួស។

បន្ទាប់មក ជនរងគ្រោះទាំងពីរនាក់ បានបើករថយន្ត រត់គេចខ្លួន និងប្រុងមកមន្ទីរ ពេទ្យកាល់ម៉ែត
ប៉ុន្តែក្រុមបង្កបានបាញ់ មួយគ្រាប់ទៀត នៅម្តុំក្តាន់ពីរ នៅជិត ទីស្តីការគណៈរដ្ឋមន្រ្តី ហើយបន្តមក
បាញ់ នៅមុខមន្ទីរពេទ្យ កាល់ម៉ែតទៀត បណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់ រងរបួសធ្ងន់ ជាពិ-
សេសជនរងគ្រោះជានារី ។ ដោយឡែក រថយន្តរបស់ជនរងគ្រោះបាន រងការខូចខាតបែកកញ្ចក់
យ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ ជនបង្កដែលគេដឹងថា ជាកូនអ្នកមានទ្រព្យ និងមានអំណាចនោះ បានបើករថ-
យន្ត គេចខ្លួនបាត់ទៅ។ បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាបុរស មានឈ្មោះ គង់
ណារិទ្ធ អាយុ៣២ឆ្នាំ និងជនរងគ្រោះជានារី មានឈ្មោះ នី ស្រីអូន អាយុ១៩ឆ្នាំ ប៉ុន្តែមិនទាន់ដឹង
ថា ធ្វើការ និងរស់នៅ កន្លែងណានោះទេ។

ជាមួយគ្នានេះ ក៏មិនទាន់មានសេចក្តីរាយការណ៍ និងប្រភពព័ត៌មាន អំលិតស្តីពី ហេតុការណ៍ ជិះ
រថយន្តដេញបាញ់គ្នា នេះនៅឡើយទេថា បណ្តាលមកពីមូលហេតុអ្វីនោះ ហើយក្រុមជនបង្កក៏
មិនទាន់មាន នរណាបញ្ជាក់ពី អត្តសញ្ញាណនោះទេ ខណៈកម្លាំងសមត្ថកិច្ច បាននិងកំពុងធ្វើការ
លើរឿងនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ