CamNews

ព័ត៌មានជាតិ 

បង្រ្កាបក្លឹបកម្សាន្ត កណ្តាលក្រុង បាត់ដំបង ឃាត់សិស្សជាង ៥០នាក់

បាត់ដំបង៖ សិស្សប្រុស-ស្រីជាង ៥០នាក់ ចូលរាំ ពពាក់ពពូនទាំងកណ្តាលថ្ងៃក្នុងក្លឹបកម្សាន្ត
«បាត់ដំបង Com fort in» ភ្លេចការសិក្សារៀនសូត្រ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះឃាត់ខ្លួន
យកទៅអប់រំនារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣។

ប្រតិបត្តិការបង្រ្កាបក្លឹបកម្សាន្តពង្វក់សិស្សភ្លេចការសិក្សារៀនសូត្រនេះ ដឹកនាំដោយព្រះរាជ
អាជ្ញារងសាលាដំបូង ខេត្តបាត់ដំបង លោក ឡុង ហុកម៉េង។

បើតាមសម្ថកិច្ចបានឲ្យដឹងខណៈចុះបង្រ្កាបក្លឹបកម្សាន្តដែលមានទីតាំងនៅខាងលិចផ្សារណាត់
ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងថា ការបង្រ្កាបនេះធ្វើឡើងបន្ទាប់ពីសង្កេត
ឃើញថា ក្រុមសិស្សានុសិស្សបាននាំ គ្នាចូលផឹកស៊ី និងរាំរែក ភ្លេចការសិក្សារៀនសូត្រទាំងថ្ងៃ
ទាំងយប់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនសិស្សប្រុស-ស្រី វ័យក្មេងៗជាង ៥០នាក់ យកទៅ
កាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីអប់រំ។ ដោយឡែកក្លឹបកម្សាន្ត ដែលពង្វក់
សិស្សនេះ គេមិនទាន់ដឹងសមត្ថកិច្ចមាន ចំណាត់ការយ៉ាងណានៅឡើយទេ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ