CamNews

ព័ត៌មានជាតិ 

និស្សិតស្រីម្នាក់កំពុងនិយាយទូរស័ព្ទ ពេល​បើកបររេចង្កូត បុករបាំងចែកទ្រូងផ្លូវ ក្រឡាប់ស្ទះចរាចរណ៍

ភ្នំពេញ ៖ យ៉ាងហោចណាស់ របាំងដែក ចែកទ្រូងផ្លូវចំនួន៣ផ្ទាំងបានរងការខូចខាត បាក់រលំ
បន្ទាប់ពីនិស្សិតស្រីម្នាក់បានបើក រថយន្ដបុក កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០១ ខែមីនា
ឆ្នាំ២០១៣ នេះ ស្ថិតនៅ ខាងលិចមន្ទីរសម្ភពសុខុមាភាព តាម បណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្ដាលឱ្យរថយន្ដក្រឡាប់ កណ្ដាលផ្លូវ ធ្វើឱ្យស្ទះចរាចរណ៍
ពីសំណាក់អ្នក ធ្វើដំណើរ ឆ្លងកាត់ទីនោះ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា និស្សិតស្រីអាយុ ១៧ឆ្នាំ ពេលកំពុងបើក-
បរ រថយន្ដម៉ាកវីសូ ពណ៌ទឹកសមុទ្រ ពាក់ស្លាក លេខ ភ្នំពេញ 2T-4134 ក្នុងទិសដៅពីលិច ទៅ
កើត គោលបំណងទៅរៀន ប៉ុន្ដែពេល នោះរថយន្ដបានរេចង្កូត បុករបាំងដែកចែក ទ្រូងផ្លូវ
បណ្ដាលឱ្យ បាក់អស់ចំនួន ៣ផ្ទាំង ហើយរថយន្ដក្រឡាប់ផ្ងាជើងកណ្ដាលផ្លូវ បង្កឱ្យមានការ
កកស្ទះចរាចរណ៍យ៉ាងខ្លាំង ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាលចរាចរណ៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទៅជួយអន្ដ-
រាគមន៍ តាមរយៈការជួយបញ្ចៀសការ កកស្ទះចរាចរ នៅកន្លែងកើតហេតុ ។

បើតាមសមត្ថកិច្ច ដែលបានសាកសួរ និស្សិតស្រីរូបនេះ បានឱ្យដឹងថា មូលហេតុ ដែលនាំឱ្យ
មានគ្រោះថ្នាក់ចរាចរណ៍ បុករបាំង ដែកចែកទ្រូងផ្លូវ ខាងលើនេះ ដោយសារតែ រូបគេកំពុងនិ-
យាយទូរស័ព្ទ ហើយបាត់ អារម្មណ៍មួយភាំង ក៏រេចង្កូតតែម្ដងទៅ ។

សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹង ថា នៅពេលរថយន្ដក្រឡាប់នោះគេឃើញ និស្សិតស្រី
បានលូនចេញពីរថយន្ដ ប៉ុន្ដែ សំណាងល្អ មិនបង្កឱ្យ រងរបួស ធ្ងន់ធ្ងរនោះ ឡើយ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា និស្សិតស្រីរូបនេះមានឈ្មោះ ទួន វួចណា
អាយុ ១៧ឆ្នាំ ជាសិស្សសាលា ឯកជនមួយ រស់នៅ ក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌ
សែនសុខ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ