វីដេអូខ្លី៖ វីដេអូខ្លីដ៏គួរឲ្យសង្វេកមួយមានចំណងជើងថា " How Does A Homeless Man Spend $100 ? " បានលេចខ្លួនឡើងក្នុងគេហទំព័រយូធូប ត្រឹមតែរយៈពេល ២ ថ្ងៃប៉ុណ្ណោះមានការទាក់ទាញចូលទៅទស្សនារហូតដល់ទៅ ជាង ៩ លានដង ។ អត្ថន័យនៃការសម្ដែងចេញរបស់ ខ្សែអាថ៌មួយនេះ បានធ្វើឲ្យអ្នកទស្សនាស្ទើតែគ្រប់គ្នា មានការបាក់ចិត្ដអាណិតអាសូរ ដោយស្មានមិនដល់ពីសណ្ដានចិត្ដមនុស្សម្នាក់អាចកើតចេញនូវអារម្មណ៍បែបនេះ។
គឺជារឿងមួយស្ទើតែមិនគួរឲ្យជឿឡើយថា ខ្លឹមសារអត្ថន័យនៃវីដេអូដ៏កំសត់មួយនេះ ពិតជាកើតមានឡើងក្នុងសង្គមមនុស្សទួទៅ ។ ទឹកចិត្ដអាណិតអាសូរក្នុងវីដេអូខ្លីនេះ បានផ្ដើមចេញឲ្យពីយុវជនម្នាក់ ដោយគាត់មើលឃើញពីភាពទុកលំបាករបស់បុរសចំណាស់គ្មានទីជំរកច្បាស់លាស់ ត្រាចរតាមដងផ្លូវជាមួយនឹងសម្ពាយជាប់ខ្លួនហាក់ដូចជាមានភាពរណេរណោង។ ស្ថានភាពដ៏លំបាកភ្នែកគន់គយដូច្នោះ បុរសម្នាក់នោះមានចិត្ដឧបត្ថមថវិការដល់គាត់ ១០០ ដុល្លារ សម្រាប់រក្សាចាយវាយតាមគាត់ត្រូវការ ។ ខណៈពេលទទួលលុយពីយុវជនមក បុរសចំណាស់ម្នាក់ស្ទើតែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ជាមួយសេចក្ដីរំភើប ភ្ញាក់ផ្អើលពីទឹកចិត្ដសប្បុរសធម៌មួយនេះ ។
សកម្មភាពនៃការចាយវាយ ត្រូវបានបង្ហាញឡើងយ៉ាងពិតប្រាកដមែន ប៉ុន្ដែរឿងដែលស្មានមិនដល់នោះ ការ ចាយវាយដែលយើងមើលឃើញ មិនបានធ្វើឡើងជួយដល់ខ្លួនគាត់ទេ គឺគាត់ប្រើការអាណិតអារសូររបស់ផ្ទាល់ខ្លួនបន្ដទៀតទៅកាន់អ្នកដែលលំបាក ដែលគាត់មើលឃើញនៅជំវិញខ្លួន ដែលនេះពិតជាចិត្ដទឹកមួយដែលមិនអាចស្មានដល់ និង រំភើបជាខ្លាំង ។
ដើម្បីកាន់តែជ្រៀបច្បាស់តោះទស្សនាវីដេអូទាំងអស់គ្នា ៖
ថ្លែងពីពាក្យសម្ដីរបស់ យុវជននេាះបានប្រាប់មកកាន់អ្នកទស្សនាទាំងអស់ថា រួបគាត់ពិតជាមិនអាចស្មានដឹងពីជម្រៅចិត្ដដ៏បរិសុទ្ធរបស់មនុស្សនេះបាន ។ ហើយវីដេអូនេះ អាចនឹងលាតត្រដាងពីអារម្មណ៍ពិតរបស់ជនអនាថា ឲ្យមនុស្សគ្រប់គ្នាបានយល់ ។ ហើយចំពោះរួបគាត់ពេលនេះពិតជាមានសេចក្ដីរីករាយជាខ្លាំងដែលអាចថតបានវីដេអូខ្លីហើយមានន័យដូច្នោះ ។ វាគឺជារឿងមួយដែលភ្ញាក់ផ្អើលបំផុតក្នុងឆាកជីវិតរបស់គាត់ ដែលគាត់បានជួបប្រទះ សកម្មភាពស្ទើតែមិនគួរឲ្យជឿយ៉ាងនេះ ។ ហើយប៉ុន្មានថ្ងៃក្រោយមកគាត់ក៏បាននាំបុរសចំណាស់ម្នាក់នោះទៅ ពិសាររបស់ឆ្ងាញ់ៗ និង ស្នាកនៅ កន្លែងល្អៗ ថែទាំងចុងក្រោយបង្អស់ គាត់បានឲ្យលេខទូរស័ព្ទសម្រាប់ទាក់ទង ប្រសិនអ៊ុំប្រុសម្នាក់នោះត្រូវការជំនួយពីគាត់។ អំណះអំណាងដែលបានលើកឡើងពេលនេះ គាត់សូមភ្ជាប់មកជាមួយនូវសុភាសិតមួយឃ្លាថា " កុំទាន់វាយតម្លៃសៀវភៅ ដោយគ្រាន់តែក្រលេកឃើញតែគំរប" " Never judge a book by its cover "។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ យូធូប