CamNews

ព័ត៌មានជាតិ 

ក្រសួងព័ត៌មាន អំពាវនាវ ឲ្យបញ្ឈប់វប្បធម៌ លួចចម្លង

ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវ ដល់អ្នកលួចចម្លងទាំង ឡាយឲ្យបញ្ឈប់វប្បធម៌លួចចម្លង ជាពិសេស ការលួចចម្លងអត្ថបទសារព័ត៌មាន។ ការអំពាវរបស់ លោករដ្ឋលេខាធិការ បានធ្វើឡើង បន្ទាប់ពីស្ថាប័នព័ត៌មានចំនួន៤ ត្រៀមខ្លួនវែកមុខ អ្នកលួចចម្លងអត្ថ បទព័ត៌មាន ។

លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអត្ថាធិប្បាយនៅថ្ងៃអាទិត្យនេះថា វិស័យ សារព័ត៌មានជាទូទៅ នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខ គួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ។ រីកចម្រើនទាំងចំណេះដឹងជំនាញ ទាំងចំណេះដឹងបច្ចេកទេស របស់អ្នកសារ ព័ត៌មាន ។

ប៉ុន្តែលោកកត់សម្គាល់បញ្ហាពីរយ៉ាង ដែលកំពុងរំខានវិស័យសារព័ត៌មានទៅវិញ ហើយវាអាចទាញ អាជីពនេះ ឲ្យធាក់ថយក្រោយទៅវិញ ។ បញ្ហាទី១ គឺការធ្វើអត្ថាធិប្បាយរបស់អ្នកទូរទស្សន៍ និងអ្នក វិទ្យុមួយចំនួន បានធ្វើឡើង ហួសពីក្រមសីលធម៌ និងតួនាទីរបស់អ្នកសារព័ត៌មាន។ ពេលខ្លះ ពួកគេ មួយចំនួន មិនមែនរាយការណ៍ព័ត៌មានទេ តែពួកគេបញ្ជាឲ្យមន្រ្តីរដ្ឋាភិបាលធ្វើតាមទៅវិញ។ តើនេះជា តួនាទីរបស់អ្នកសារព័ត៌មានមែនឬ?

បញ្ហាទី២ គឺការលួចចម្លង ជាពិសេស នៅតាមសារព័ត៌មានអេឡិចត្រូនិក។ អត្ថបទ ត្រូវបានគេចំណាយ ពេលវេលា បញ្ញា និងថវិកា ដើម្បីផលិត។ ប៉ុន្តែក្រោយការផ្សព្វផ្សាយ បានតែប៉ុន្មាននាទីប៉ុណ្ណោះ អត្ថ បទដដែលនោះ ត្រូវបានគេលួចចម្លងគ្រប់ទីកន្លែង។ «នេះគឺជាហានិភ័យ និងជាបញ្ហាប្រឈម របស់ អ្នកសារព័ត៌មានអាជីព»។ នេះគឺជាការបារម្ភរបស់លោក ជា ច័ន្ទបរិបូរណ៍ ។

នេះគឺជាអំពាវនាវរួមគ្នារបស់ស្ថាប័នសារព័ត៌មានចំនួន៦ គឺ ថ្មីៗ ដើមអម្ពិល Looking Today ភ្នំពេញប៉ុស្តិ៍ សារព័ត៌មាន CEN និងសារព័ត៌មាន FRESH NEWS កាលពីប៉ុន្មានថ្ងៃមុននេះ។ លោករដ្ឋលេខាធិការក្រសួងព័ត៌មាន បានបន្ថែមទៀតថា មុននឹងចាត់វិធានការប្រឆាំងអ្នកលួចចម្លងដទៃទៀត អ្នកសារព័ត៌មានគ្នាឯងត្រូវតែ គោរពអាជីពគ្នាទៅវិញទៅមក ដោយប្រកាន់គោលការណ៍មិនលួចចម្លងគ្នាជាមុនសិន។ ការលួច ចម្លងកម្មសិទ្ធិបញ្ញា មានន័យស្មើនឹងលួចទ្រព្យសម្បត្តិ ៕


បញ្ជាក់ ៖ សម្រាប់គេហទំព័រកំសាន្ត ខេមញូវ យើងខ្ញុំ រាល់ប្រតិបត្តិការ ដោយមានការបង្ហោះផ្សាយនូវ
ព័ត៌មានក្នុងស្រុក មានប្រភពដើម ពីគេហទំព័រ ដើមអម្ពិល ឬ Lookingtoday គឺស្របច្បាប់ ខណៈមាន
ការយល់ព្រមពីម្ចាស់គេហទំព័រដើម ពោល មិនមានការលួចចម្លងដោយខុសច្បាប់ណាមួយកើតឡើង
នោះទេ ។


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP​ CEN DAP LOOKING TODAY PP POST THMEY FRESH NESWS