ភ្នំពេញៈ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣ ក្រុមហ៊ុន ស៊ីនវៃ (ខេមបូឌា) ធេលីខម ខូអិល
ធីឌី ដែលជា ប្រតិបត្តិករ ទូរគមនាគមន៍ក្រោម ស្លាកសញ្ញា CooTel (ឃូថែល) បានរៀបចំពិធី
សម្ភោធ ជាផ្លូវការនៅ សណ្ឋាគារ សូហ្វីថែល ភ្នំពេញ ផគីត្រា ក្នុងទីក្រុងភ្នំពេញ។
ពិធីសម្ភោធនេះមានការអញ្ចើញចូលរូមពី សំណាក់ គណៈគ្រប់គ្រង និងបុគ្គលិក ក្រុមហ៊ុន
CooTel ព្រមទាំងដៃគូ ពាណិជ្ជកម្ម និងបណ្តាអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ។
CooTel នាំមកនូវបច្ចេកវិទ្យាទូរគមនាគម៍ ទំនើប និងសំបូរបែបចុងក្រោយបំផុតដើម្បី បំរើ
ការរស់នៅរបស់ ប្រជាជន កម្ពុជា។ ជាមួយការឈានចូលមកទីផ្សារកម្ពុជានេះ CooTel បាន
នឹងកំពុងធ្វើការបណ្តាក់ទុន របស់ខ្លួន ដែលមានទឹកប្រាក់ជាច្រើនរយលាន ដុល្លារសហរដ្ឋ
អាមេរិក។ អាជីវកម្មចម្បងរបស់ CooTel ជាជំហានដំបូង រួមមាន បណ្តាញទូរសព្ទ័ថ្មី 038
សេវាអ៊ីនធឺណេតប្រភេទខ្សែ Fiber Optic និងប្រភេទឥតខ្សែ ការធ្វើពាណិជ្ជកម្ម ទិញលក់
តាមប្រព័ន្ធអ៊ីនធឺណេត (CooMarts) ព្រមទាំងការបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធរលកធាតុអា
កាស (CooBill)។ ក្រៅពីនេះ CooTel ធ្វើការផ្គត់ផ្គង់ទូរស័ព្ទគ្រប់ប្រភេទ និងឧបករណ៍ភ្ជាប់
អ៊ីនធឺណេតផងដែរ។
ចំនុចពិសេសដែលធ្វើអោយទូរស័ព្ទ CooTel មានភាពលេចធ្លោរគឺ រាល់ទូរសព្ទ័ទាំងអស់
អាចប្រើ ជាម៉ូដឹម អ៊ីនធឺណេត បាន ព្រមទាំងអាចទទួលការ ហៅចូលស្របពេលជាមួយការ
ប្រើអ៊ីនធឺណេតផងដែរ។ នេះរួមបញ្ចូល ទាំងទូរស័ព្ទ ស្មាតហ្វូន ទូរស័ព្ទធម្មតា និងទូរស័ព្ទ
លើតុ។ មិនតែប៉ុណ្ណោះជាមួយ យុទ្ធសាស្រ្តទីផ្សាររបស់ខ្លួន ដើម្បី សំរួលដល់ការប្រើប្រាស់
CooTel ផ្តល់ជូន អតិថិជននូវជម្រើសជា ច្រើនដូចជា កម្មវិធីជួលទូរស័ព្ទដំបូង បំផុត នៅកម្ពុជា
ទន្ទឹមនឹងការលក់ទូរស័ព្ទរបស់ខ្លួន។ នៅពេលឆាប់ៗនេះ CooTel ក៏នឹងផ្តល់ជូននូវកម្មវិធីបង់
រំលោះ ទូរស័ព្ទ ផងដែរ។
នៅក្នុងពីធីសម្ភោធនេះ លោក ពេជ្រ ចិត្រា ដែលជានាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន CooTel
មានប្រសាសន៍ថា “CooTel មានជំនឿយ៉ាងមុតមាំជាមួយការជ្រៀតចូលមកកម្ពុជា ដោយសារ
ក្រុមហ៊ុន CooTel បាននាំមកនូវប ច្ចេកវិទ្យា 4G Technology ដែលជាបច្ចេកវិទ្យាចុងក្រោយ
បង្អស់នាពេលបច្ចុប្បន្ននៃប្រព័ន្ធទូរស័ព្ទ និងអ៊ីនធឺណេត ហើយអាចផ្គត់ផ្គង់ទីផ្សារព្រះរាជាណា
ចក្រកម្ពុជានូវសេវាកម្មដែលមានគុណភាពខ្ពស់ ជាមួយតំលៃទាបបំផុត បើប្រៀបធៀបទៅនឹង
ក្រុមហ៊ុនដទៃទៀត”។ លោកក៏បន្ថែមទៀតថា CooTel ក៏បានទទួលអាជ្ញាប័ណ្ណ 4G Technology
ពីរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន CooTel បាន និងកំពុងផ្តល់ជូនអតិថិជននូវកញ្ចប់សេវាទូរស័ព្ទដែលមាន
តំលៃទាបជាងគេបំផុតនៅកម្ពុជារួមមានជាអាតិ៍ដូចជា ការហៅចេញ និងផ្ញើសារក្នុងប្រព័ន្ធដោយ
សេរីមិនកំណត់ពេលវេលា ២៤ម៉/២៤ម៉ ក្នុងតំលៃត្រឹមតែ ២ដុល្លារ/ខែ កញ្ចប់អ៊ីនធឺណេតគ្មានដែន
កំណត់រួមទាំងហៅចេញ និងផ្ញើសារក្នុងប្រព័ន្ធដោយសេរីត្រឹមតែ ១០ដុល្លារ/ខែ ។ ជាងនេះទៅ
ទៀត CooTel ផ្តល់ជូននូវតំលៃដែលទាបជាងគេបំផុតសំរាប់ការហៅទូរស័ព្ទទៅក្រៅប្រទេស
ចាប់ពី ១,៥ សេន/នាទី។ មិនតែប៉ុណ្ណោះរាល់ការ បញ្ចូលទឹកប្រាក់តាមរយៈ CooBill អតិថិជននឹង
ទទួលបានទឹកប្រាក់សុទ្ធ 10% ភ្លាមៗ។
គិតមកដល់ដំណាច់ខែ តុលា ឆ្នាំ២០១៣នេះ CooTel មានសេវាគ្របដណ្តប់នៅទូទាំងរាជធានី
ភ្នំពេញ។ ហើយ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ សេវារបស់ CooTel នឹងទៅដល់បណ្តាផ្លូវជាតិ
សំខាន់ៗដូចជា ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦ ដែលក្នុងនោះរួម
មានបណ្តាខេត្ត/ក្រុងធំៗ ដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្ត
កំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត
ខេត្តកំពង់ស្ពឺ ក្រុងព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប និងបណ្តាខេត្តដទៃផ្សេងទៀត។
មិនតែប៉ុណ្ណោះCooTel ក៏បាននឹងកំពុងតែបន្តដំឡើងសេវា របស់ខ្លួនជាបន្តបន្ទាប់ទៅដល់ ស្រុក
ភូមិទូទាំងប្រទេស ផងដែរ។
សំរាប់ការបញ្ចូលទឹកប្រាក់អតិថិជន CooTel អាចបញ្ចូលបានតាមរយៈកាតកោស CooBill ដែល
មាននៅតាម បណ្តា ហាងលក់ទូរស័ព្ទនានា ឬតាមរយៈសេវាកម្ម វីង គ្រប់ទីកន្លែង។ CooTel ក៏
បានចុះកិច្ចព្រមព្រៀង រួចស្រេច ជាមួយដៃគូពាណិជ្ជកម្ម ផ្សេងៗទៀតដូចជា ធនាគារអេស៊ីលី
ដា ធនាគារ ABA និង Pay and Go ដើម្បី ផ្តល់ភាព ងាយស្រួល ដល់អតិថិជន។ CooTel មាន
ទីស្នាក់ការនៅអាគារលេខ B3 និងC3-1 ផ្លូវលេខ 169 សង្កាត់ វាល់វង់ ខ័ណ្ឌ ៧មករា រាជធានី
ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ផ្នែកទំនាក់ទំនងអតិថិជន៖ 8888 ឬ 038 330 0800៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល