CamNews

ព័ត៌មានជាតិ 

សេចក្តី​ព្រាង​អនុក្រឹត្យ​ថ្មី ស្តីពី​ការ​ពិន័យ​ចំពោះ​អំពើ​ល្មើស នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក

ភ្នំពេញ៖ ជាសេចក្តីព្រាងអនុក្រឹត្យថ្មី របស់រាជរដ្ឋាភិបាល ស្តីពីការពិន័យ អន្តរការណ៍ចំពោះអំពើល្មើស នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ធ្វើឡើងក្នុងគោលបំណងបង្ការទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងការពារអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។ សេចក្តីព្រាងអនុក្រឹត្យថ្មីនេះ មានចំនួន៤ជំពូក និងចំនួន១៣មាត្រា

សេចក្តីព្រាងអនុក្រឹត្យថ្មីនេះ បានដាក់កំណត់នូវការផ្អាកពិន័យជាច្រើនចំណុចបន្ថែមទៀត ដែលរឹតតែធ្វើឲ្យអ្នកបើកបរ និងអ្នកជិះ មានភាពប្រុងប្រយ័ត្នខ្ពស់ ជាកត្តាការពារគ្រោះថ្នាក់ជាយថាហេតុ ដែលបង្កឲ្យមានការបាត់បង់អាយុវជីវិត។  

សេចក្តីព្រាងអនុក្រឹត្យថ្មីនេះ បានរៀបចំរួចរាល់ហើយ រង់ចាំប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ដើម្បីស្វែងយល់ដឹងអំពីការពិន័យចំពោះអំពើល្មើស និងច្បាប់ចរាចរណ៍នេះ សូមអានសេចក្តីព្រាងអនុក្រឹត្យទាំងស្រុង ដែលមានចំនួន៨ទំព័រ-->

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP