CamNews

ព័ត៌មានជាតិ 

ស្រីស្អាតមុខស្រស់ម្នាក់ បោករថយន្តគេ ២គ្រឿងរួចរត់បាត់ ម្ចាស់រថយន្តអំពាវនាវ ឲ្យចូលខ្លួន មកដោះស្រាយ

ភ្នំពេញ៖ស្ត្រីម្នាក់ដែលមាន ឈ្មោះ ចាន់ ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ  ដែលមានប្តីជាជនជាតិចិន មានមុខរបរលក់ម៉ូតូ នៅផ្សារហេងលី អាស័យដ្ឋាន ផ្ទះលេខ៧៦ ផ្លូវលេខ២៨ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងនូវការចោទ ប្រកាសថាបាន បោករថយន្តLuxus ចំនួន២គ្រឿងពីឈ្មោះ John ហើយរត់គេចខ្លួនបាត់។

យោងតាមប្រពភព័ត៌មានពីលោក John បានរៀបរាប់ឲ្យដឹងថា «ខ្ញុំសូមប្រកាសដំណឹង ស្តីអំពីការឆបោករថយន្ត ដោយ ឈ្មោះ ចាន់ ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ កើតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៨២, សៀវភៅគ្រួសារលេខ៖ ០៦០១៤០៣០ ដែលមានប្តីជាជនជាតិចិន មានមុខរបរលក់ម៉ូតូ នៅផ្សារហេងលី, អាស័យដ្ឋាន៖ ផ្ទះលេខ៧៦ ផ្លូវលេខ២៨ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យស្ថិតនៅក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង រាជធានីភ្នំពេញ (កាលពីមុនរស់នៅផ្សារ ច្បារអំពៅ) បានមកជួលរថយន្តពីខ្ញុំបាទ ចំនួន២គ្រឿង (ម៉ាក Luxus 470  ឆ្នាំ 1998 ពណ៌ខ្មៅ ឆ្នាំ 1999 ពណ៌ស្ក) កាលពី អំឡុងខែកញ្ញា ឆ្នាំ២០១៤ ហើយក៏រត់គេចខ្លួនបាត់។ បើបុគ្គល ឈ្មោះ ចាន់ ស្រីមុំ នេះបានឮដំណឹងនេះហើយ សូមចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់»៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP