CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆាបឆេះ ក្រុមហ៊ុនដឹកជញ្ជូន ម៉ីហុង បង្កការភ្ញាក់ផ្អើល ទាំងព្រឹក(មានវីដេអូ)

ភ្នំពេញៈ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះ ក្រុមហ៊ុនដឹកជញ្ជូនម៉ីហុង ដែលមានអគារលេខ
២១៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្តាល
ប្រជាពលរដ្ឋមានផ្ទះនៅជាប់កន្លែង កើតហេតុផ្អើលស្លន់ស្លោទាំងព្រឹក។

បើតាមសមត្ថកិច្ច ដែលកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះ បាន
ឆាបឆេះឡើងនៅ វេលាម៉ោង ៧ និង២០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ តែគេនៅមិន
ទាន់ដឹងពីមូលហេតុនៅឡើយទេ។

តែទោះបីជាយ៉ាងណា គ្រោះអគ្គិភ័យនៅទល់មុខសាលាបឋមសិក្សាទួលគោកនេះ ត្រូវបាន
គ្រប់គ្រង និងពន្លត់ទៅ វិញទាំងស្រុងនៅវេលាម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃដដែល ពោល
ចំណាយពេលត្រឹម៣០នាទីប៉ុណ្ណោះក្រោយកើត ហេតុ ក្រោមជំនាញរបស់សមត្ថកិច្ចពន្លត់
អគ្គិភ័យ ព្រមទាំងកិច្ចអន្តរាគមន៍ពីមន្រ្តីពាក់ព័ន្ធជាច្រើនស្ថាប័នផ្សេង ទៀត។

បើតាមបុរសរត់ម៉ូតូឌុបម្នាក់ បានថ្លែងនៅកន្លែងកើតហេតុថា មុនពេលកើតហេតុ គាត់បាន
ឃើញផ្សែងហ៊ុយចេញ ពីដំបូលអគារកើតហេតុ គាត់ក៏បានរត់ទៅគោះទ្វារហៅម្ចាស់ផ្ទះ ព្រម
ទាំងស្វែងរកកិច្ចអន្តរាគមន៍ភ្លាមៗ ទើបស្ថាន ការណ៍មិនធ្ងន់ធ្ងរជាងនេះ។

ការពន្លត់អគ្គិភ័យនេះដែរ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ប្រើទឹកអស់ប្រមាណជា ១០រថយន្ត។
ដោយឡែកទំហំ នៃ ការខូចខាតគេនៅមិនទាន់ដឹងនៅឡើយទេ។

បើតាមការបញ្ជាក់របស់លោក នេត វ៉ាន់ថា ប្រធានការិយាល័យបង្ការ និងពន្លត់គ្រោះអគ្គិភ័យ
នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេលជាង ៤ខែ ឆ្នាំ២០១៣
គ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ បានកើត ឡើងចំនួន ៥១ករណី។ គ្រោះអគ្គិភ័យទាំងនេះ
ក៏បានសម្លាប់មនុស្ស ៤នាក់ និងរបួសប្រមាណជា ៦-៧នាក់៕

Photo by DAP-NEWS

Photo by DAP-NEWS

ស្នងការនគរបាលរាជធានីភ្នំពេញ លោកផ្កាយ៣ ជួន សុវណ្ណ ចង្អុលបញ្ជាកម្លាំងបាញ់ទឹកពន្លត់អគ្គិភ័យ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

(រូបកាន់ទូរស័ព្ទ និងអាយឌី) លោក ហេង ចាន់ធារី ប្រធានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ

Photo by DAP-NEWS

Photo by DAP-NEWS

(រូបមុខគេ) លោក នេត វ៉ាន់ថា ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ

Photo by DAP-NEWS

ស្រ្តីម្ចាស់ផ្ទះកើតហេតុ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ