CamNews

តារា 

Abbey Crouch ចាយរាង ជាមួយ Bikini នៅឆ្នេរខ្សាច់

Elle Macpherson តារា Super Model ជារាជនីនៃរាងកាយ "The Body" ប្រហែលជាត្រូវសុំចាញ់
កញ្ញា Abbey Crouch ជាពិធីការនីប៉ុស្ត៍ទូរទស្សន៍ហើយមើលទៅក្រោយពេលដែល គេសង្កេត
ឃើញនាង Abbey ស្លៀក Bikini ហែលទឹកជាមួយរូបរាង យ៉ាងស្វែលស្រស់ស្អាតនៅឆ្នេរខ្សាច់
កាលពីពេលថ្មីៗនេះ។

តែយ៉ាងណានាង Abbey បានប្រាប់ថា នាងត្រូវបានខិតខំជាខ្លាំងទំរាំបានរូបរាំងស្វែលស្អាតនេះ
និយាយទៅគឺនាងសឹងតែនិយាយថា វេទនាណាស់។ ក្នុងឈុត Bikini ហែលទឹកជាមួយរូបរាង
ដ៏ Sexy តារាវ័យ ២៦ ឆ្នាំរូបនេះបានទៅលំហែកាយជាមួយក្រុមគ្រួសារ បង្អួតរាងដែលធ្វើអោយ
ប្រុសៗមិនតិចទេ ដែលរមួលពោះ។

នាងបានប្រាប់ថានាងចំណាយពេលច្រើនណាស់ទំរាំបានទទួលលទ្ធផលនៃរូបរាងស្រឡូនស្អាត
នេះដោយនាងត្រូវហាត់ប្រាណជាប្រចាំ ញុំាអាហារតម ដោយមានកម្រិតជាក់លាក់ ផឹក Diet
Coke ញុំាសាឡាដផ្លែឈើ និងបន្លែ ហើយពេលខ្លះនាងក៏ត្រូវជក់បារីផងដែរដើម្បីកាត់បន្ថយភាព
Stress ដោយសារការបង្អត់អាហារនេះ។

តែយ៉ាងណាក្ដីនាងប្រាប់ថាម្ដាយរបស់នាងនៅតែមិនទាន់ពេញចិត្តនឹងរូបរាងនាងនៅឡើយនោះ
ទេ៕


ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail