CamNews

ព័ត៌មានជាតិ 

ខ្យល់ព្យុះ កួចទឹក បណ្ដាលឱ្យងាប់ត្រី ជិត១០០តោន នៅបឹងទន្លេឆ្មា

កំពង់ធំ ៖ ត្រីជិត១០០តោន បានងាប់ អណ្ដែតលើផ្ទៃទឹក ក្រោយពីមានគ្រោះធម្ម ជាតិខ្យល់ព្យុះយ៉ាងខ្លាំង រយៈពេល២ម៉ោង នៅចំណុចបឹងទន្លេឆ្មា ក្នុងឃុំពាមបាង ស្រុក ស្ទោង ខេត្ដកំពង់ធំ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ។

នេះបើយោងតាមមេបញ្ជាការអាវុធហត្ថ ស្រុកស្ទោង លោកឃុន ប៊ុនហូ បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទនៅរសៀលថ្ងៃទី១១ ខែមិថុនា ។

មេបញ្ជាការអាវុធហត្ថស្រុកស្ទោងរូប នេះ បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ មានករណីខ្យល់ព្យុះយ៉ាងខ្លាំង បានកើតឡើង នៅតំបន់បឹងទន្លេឆ្មា ហើយខ្យល់បានកួចទឹក ដែលធ្វើឱ្យត្រី ដែលនៅក្នុងទឹកដីនោះទើប ងាប់ចន្លោះពី៧០ទៅ៨០តោន ។

យោងតាមប្រភពព័ត៌មានពីអាជ្ញាធរនិង សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពី មានហេតុការណ៍នេះកើតឡើង ប្រជាពលរដ្ឋ ជាច្រើននាក់នៅតំបន់នោះ បាននាំគ្នាទៅ ចាប់ត្រីនៅក្នុងទឹក ហើយបន្ដរហូតមកដល់ រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ។

យ៉ាងណាក៏ដោយគ្រោះធម្មជាតិ ដែល បណ្ដាលឱ្យមានខ្យល់ព្យុះខ្លាំងខាងលើនេះ មិនបានប៉ះពាល់ដល់អាយុជីវិតរបស់ប្រជា ពលរដ្ឋនោះឡើយ ពោលត្រឹមតែធ្វើឱ្យត្រី ងាប់តែប៉ុណ្ណោះ ។

បើតាមការបញ្ជាក់របស់អាជ្ញាធរមូល ដ្ឋាន កាលពីឆ្នាំ២០១៣ ក៏មានករណីនេះ កើតឡើងម្ដងរួចមកហើយ ដែលពេលនោះ បានបណ្ដាលឱ្យត្រីងាប់ប្រមាណ៤០តោន។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news