CamNews

ព័ត៌មានជាតិ 

រថយន្ដដឹកដី និង វីហ្គោ បុកគ្នា នៅលើផ្លូវចំណោត ឡើងច្រកជាំស្រងាំ ស្លាប់ពីរនាក់ក្នុងនោះមាន ផ្កាយពីរយោធា

ឧត្ដរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដដឹកដី និងរថយន្ដវីហ្គោនៅលើ កំណាត់ផ្លូវឡើងចំណោតទៅកាន់មាត់ច្រក ជាំស្រងាំ បណ្ដាលឱ្យមនុស្សពីរនាក់បាត់បង់ ជីវិត និងម្នាក់ទៀតរងរបួស ដោយក្នុងនោះ អ្នកស្លាប់ មានម្នាក់ជាឧត្ដម សេនីយ៍ទោ យោធា មានតួនាទីជាមេបញ្ជាការរងយោធ ភូមិភាគទី៤ ។

ឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៣ រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ  ស្ថិតនៅផ្លូវឡើងទៅមាត់ច្រកអន្ដរជាតិជាំ ស្រងាំ ក្នុងឃុំត្រញំងប្រិយ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ។

ករណីនេះ គឺបង្កឡើងដោយរថយន្ដដឹក ដីមួយគ្រឿង ដែលគេដឹងថា ជារបស់ក្រុម ហ៊ុន  លឹម ហេង ធ្វើដំណើរចុះក្រោម ហើយ ខណៈរថយន្ដវីហ្គោ ដែលជិះដោយលោក ផ្កាយពីរ នួន នៅ រួមទាំងអ្នកបើកបរម្នាក់ ទៀត ធ្វើដំណើរឡើងលើ ក៏បានបុកគ្នាពេញ ទំហឹង ធ្លាក់ទៅក្នុងជ្រោះក្បែរផ្លូវបណ្ដាលឱ្យ ស្លាប់និងរបួសតែម្ដងទៅ ។


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Udor Meanchey