ភ្នំពេញ៖ លោក សាយ ឈុំ ដែលជាអនុប្រធានទី១ នៃព្រឹទ្ធសភា បានក្លាយទៅជាប្រធានព្រឹទ្ធសភា ពេញសិទ្ធិហើយ បន្ទាប់ពីការបោះឆ្នោតគាំទ្រ ដោយសំឡេងគាំទ្រ៥២លើ៥២នៃសមាជិក ដែលបានចូលរួមបោះឆ្នោតនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥នេះ។
ចំណែកលោក លោក នៃ ប៉េណា ក៏បានក្លាយជាអនុប្រធានទី១ នៃព្រឹទ្ធសភាផងដែរ ដោយសំឡេងគាំទ្រ ៥១លើ៥២សំឡេង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល