CamNews

តារា 

ហ្វេនចង់ឃើញ March និង May ក្លាយជាគូស្នេហ៍ពិតៗ

កំសាន្ត ៖ អ្នកគាំទ្រចង់ឃើញតារាសម្តែងពីរដួងគឺលោក March Chutavuth និងនាង May Pitchanart ខ្លាចជាគូស្នេហ៍ពិតប្រាកដបន្ទាប់ពីតារាសម្តែងស្រីបានបង្ហោះរូបថតស្វីតៗរបស់អ្នកទាំងពីរនៅក្នុងទីក្រុងឡុង ។ 

នៅក្នុងនោះផងដែរ នាង May Pitchanart បានភ្ជាប់មកជាមួយនិងចំណងជើងថា "ខ្ញុំនឹងនាំអ្នកទៅឲ្យឆ្ងាយ ឆ្ងាយរហូតដល់មានតែអ្នកនិងខ្ញុំ។ សុំកុំមានការភ័យខ្លាចអីឲ្យសោះ។ អរគុណដល់ Chivas ចំពោះការបញ្ចូនប្អូន March ក្នុងដំណើរកំសាន្តនេះជាមួយខ្ញុំ" ។

ទទ្ទឹមនឹងនេះផងដែរ មានហ្វេនៗជាច្រើនបានខមមិនទៅលើរូបថតថា លោក March Chutavuth និងនាង May Pitchanart ពិតជាសាកសមគ្នាមែនទែន ហើយហ្វេនចង់ឲ្យពួកគេ ក្លាយជាគូស្នេហ៍ពិតៗថែមទៀតផង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ thaiupdate