CamNews

ព័ត៌មានជាតិ 

អគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅឫស្សីកែវ

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ ដែលរកស៊ី លក់ និងបញ្ចូលហ្គាស ស្ថិតតាមបណ្ដោយផ្លូវលេខ ៥៩៨
សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ នៅវេលាម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ
២០១៣ នេះ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលមកពី ផ្ទុះធុងហ្គាស ។

នាយការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោក នេត វត្ថា បាន ឱ្យដឹងតាមទូរ
ស័ព្ទថា ពិតជាមានករណីនេះ មែន ហើយលោក បាននិងកំពុងបញ្ជូន រថយន្ដពន្លត់អគ្គិភ័យ ទៅ
ជួយពន្លត់នៅ កន្លែងកើតហេតុ ។

រហូតដល់វេលាម៉ោង ៥ និង១១នាទី ក្រោមប្រតិបត្តិការ អន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច អាជ្ញាធរ ព្រម
ទាំងការបាញ់ពន្លត់ ពីក្រុម មន្រ្តីជំនាញអគ្គិភ័យនេះ បានថមថយទៅវិញហើយ ។ គិតត្រឹមម៉ោងនេះ
ទំហំនៃការខូចខាត គេមិនទាន់ដឹងនៅឡើយទេ តែ ក្នុងនោះរថយន្តតូរីស ១គ្រឿង ត្រូវបាន អគ្គិភ័យ
ឆាបឆេះអស់ទាំងស្រុង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ